អត្ថបទពាណិជ្ជកម្ម
លក់​រាល់ថ្ងៃ​! ហូប​ខ្លួនឯង​មិនដែល​ត្រូវ ដល់​ទៅ​ទិញ​ពី​ផ្ទះ​គេ​ម្តង ត្រូវ​៤០​លាន​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ
25, Oct 2019 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
​ត្បូងឃ្មុំ​៖ លោក ម៉ូត ឯល ប្រកបរ​បរជា​អ្នកលក់​ឥ​វ៉ាន់​ចាប់ហួយ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មានសំណាង​ឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ​។

​លោក​ថា​៖ «​ខ្ញុំ​ផឹក​សឹង​រាល់ថ្ងៃ ព្រោះ​ខ្ញុំ​ក៏​លក់​វើក WURKZ ដែរ ប៉ុន្តែ​មិនដែល​ត្រូវ​។ ដល់​ថ្ងៃមួយ​ម៉ោង​ប្រហែល​១០​ព្រឹក ខ្ញុំ​ក៏​ដើរទៅ​ទិញ​វើក​ពី​ផ្ទះ​អ្នកជិតខាង ព្រោះ​នៅផ្ទះ​ខ្ញុំ​លក់​អស់​ទៅ មិនទាន់បាន​ទិញ​ដាក់​ថែម​។ ដល់​តែ​គាស់​ឆា​ច់​ឃើញ​គេ​ដាក់​លេខ​៤​។ ហេតុតែ​អរ​គិតថា​ឈ្នះ​រង្វាន់​ហើយ ខ្ញុំ​ស្រែកហៅ​គេឯង​ថា​ខ្ញុំ​ត្រូវ​៤​លាន​។ ដល់​ឱ្យ​គេឯង​ជួយ​មើល គេ​ប្រាប់ថា​មិនមែន​៤​លាន​ទេ គឺ​៤០​លាន ខ្ញុំ​កាន់តែ​អរ​ឡើង​ញ័រ​ដៃ​ញ័រ​ជើង​អស់​»​។

​អាជីវករ​រូបនេះ​បន្ថែមថា​៖ «​មួយជីវិត​ខ្ញុំ​ហើយ មិនដែល​កាន់​លុយ​ដល់​៤០​លាន​ទេ​។ ទឹកប្រាក់​នេះ ខ្ញុំ​នឹង​យកទៅ​ទិញ​អីវ៉ាន់​ដាក់លក់​បន្ថែម​ខ្លះ និង​ទុក​ខ្លះ​សម្រាប់​យកមក​ជួសជុល​ដំបូលផ្ទះ​ដែល​តែងតែ​លេច​ពេល​ភ្លៀង​ម្តងៗ​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com