អត្ថបទពាណិជ្ជកម្ម
សេវា​ផ្ទេរប្រាក់ ប្រា​សាក់ ជួយ​សម្រួល​ដល់​ការរីកចម្រើន​របស់​អតិថិជន​
25, Oct 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សេវា​ផ្ទេរប្រាក់ ពិត​ជាមាន​សារៈសំខាន់​យ៉ាងខ្លាំង ព្រោះ​ប្រជាជន​អាច​វេរ​លុយ និង​ទទួល​ប្រាក់​បាន​យ៉ាង​ងាយ សុវត្ថិភាព និង​កាត់បន្ថយ​ការ​មមាញឹក​ប្រចាំថ្ងៃ ព្រមទាំង​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម និង​ការរស់នៅ​ផងដែរ​។​

​ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​នៅ​កម្ពុជា និង​មាន​សាខា​ច្រើនជាងគេ​នៅ​កម្ពុជា បាន​ចូលរួម​ក្នុងការ ផ្តល់​ភាពងាយស្រួល​ជូន​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្តល់ជូន សេវា​ផ្ទេរប្រាក់ ដែលមាន​ភាពសាមញ្ញ និង​សុវត្ថិភាព​ខ្ពស់​។

​បច្ចុប្បន្ននេះ អតិថិជន​ប្រា​សាក់ អាច​ផ្ទេរប្រាក់​ទៅកាន់​ដៃគូ​ជំនួញ មិត្ត​ស្និទ្ធស្នាល សាច់ញាតិ ពី​គណនី ទៅ​គណនី ឬ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ឬ​អាច​ផ្ទេរ​ឆ្លង​ធនាគារ​ក៏បាន​។​
​ជាមួយនឹង​សេវា​ផ្ទេរប្រាក់​នៅ​ប្រា​សាក់​នេះ អតិថិជន​អាច​ផ្ទេរប្រាក់​ដោយ​ខ្លួនឯង តាម​ម៉ាស៊ីន​អេ​ធី​អឹម ឬ​សេវា​ធនាគារ​ចល័ត ឬ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង ឬ អាច​អញ្ជើញ​មក​ផ្ទេរ​នៅតាម​កា​រិ​យា ល័យ​ប្រា​សាក់ ដែល​នៅ​ជិត​លោកអ្នក​បំផុត​។​

​សូម​គោរព​អញ្ជើញ​លោកអ្នក មក​ទទួលយក​ការបម្រើ​ដោយ​ភាពកក់ក្តៅ រាក់ទាក់ ពី​បុគ្គលិក​ប្រា​សាក់ ទូទាំង​រាជធានី​ខេត្ត​នៅ​កម្ពុជា​។​
​សូមបញ្ជាក់ថា ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រួមមាន​៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស សេវា​ទូទាត់​តាម​ប្រព័ន្ធ​បាគង សេវា​អេ​ធី​អឹម ម៉ាស៊ីន​ឆូត​កាត សេវា​ធនាគារ​ចល័ត និង​សេវា​បញ្ជាក់​សមតុល្យ​គណនី ដែល​គ្របដណ្តប់​នៅ​ទូទាំងប្រទេស​។ 

​ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង 2,800 លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​ច្រើនជាង 2,370 លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី​ជាង 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹម​គ្របដណ្តប់​ទូទាំងប្រទេស និង​បុគ្គលិក​ជាង 8,០00 នាក់ ព្រមទាំង​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅតាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​លេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅ​កាន់ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com