ជាតិ
ថ្នាក់ឧត្តមសេនីយ៍២៨រូប ត្រូវដាក់ឲ្យចូលនិវត្តន៍
× តាមសំណើនាយករដ្ឋមន្ត្រី ព្រះមហាក្សាត្រ ទ្រង់បានដាក់ឲ្យមន្រី្តនគរបាលថ្នាក់ឧត្តមសេនីយ៍២៨រូប នៃក្រសួងមហាផ្ទៃ ឲ្យចូលនិវត្តន៍ ដោយក្នុងនោះ មានឧត្តមសេនីយ៍ឯក៥រូប ឧត្តមសេនីយ៍ទោ១៥រូប និង ឧត្តមសេនីយត្រី៨រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលចេញតាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
ឧត្តមសេនីយ៍ឯកទាំង៥រូប មានឈ្មោះ មុត ម៉ៅ, គង់ ពុទ្ធី, យីម ស៊ីមុនី, ច័ន្ទ សុខា, និង គង់ វិចិត្រ។ ចំណែក ឧត្តសេនីយ៍ទោទាំង១៥រូប មានឈ្មោះ សេម ម៉ាន់, ស៊ន វ៉ាត, អ៊ួន មឿន, ហួត យ៉ាន, សូ វ៉ាន់ឌី, អ៊ូច ទូច, សៀន សារ័ត្ម, ប៊ុន សារ៉េត, ម៊ិល សារិន, គង់ សុជាតិ, ងួន ស្រេង, មុំ ទិត្យសូផាន, ជិន សុខុម, ឆឹន ឆន, និង សេក រដ្ឋា។ រីឯ ឧត្តមសេនីយ៍ត្រីទាំង៨រូប មានឈ្មោះ យឹម សំអូន, នៅ សុវណ្ណរិទ្ធ, ឆាយ សុខា, ហ៊ាង ហ៊ត់, គង់ សំអូន, កែវ នី, និង បែន ស៊ីវុតថៃ៕
Tag:
មន្ត្រីចូលនិវត្តន៍
ឧត្តមសេនីយ៍
© រក្សាសិទ្ធិដោយ thmeythmey.com