អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អាកាសចរ ស្ព្រី​ង​អ៊ែរ​ឡាញ បង្កើត​ជើងហោះហើរ​ត្រង់ កម្ពុជា​-​ចិន ដើម្បី​បង្កើន​ភ្ញៀវទេសចរ​
27, Oct 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ ២០១៩៖ ក្រុមហ៊ុន​អាកាសចរ ស្ព្រី​ង​អ៊ែរ​ឡាញ (Spring Airlines) បាន​បើកសម្ពោធ​ជា​ផ្លូវការ ជើងហោះហើរ​ត្រង់ ក​ម្ព​ជា​-​ចិន ដើម្បី​ជំរុញឱ្យមាន​កំណើន​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​កម្មវិធី​នោះ​ក៏មាន​ការចូលរួម​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ក៏ដូចជា​ក្រុមហ៊ុន​អាកាសចរ​នានា​នៅ​ប្រទេស​កម្ពុជា​ជាច្រើន​។ ជាមួយគ្នានេះ​ផងដែរ អ្នកចូលរួម​ក៏​ទទួលបាន​នូវ​កាដូរ​អនុស្សាវរីយ​ពី​ក្រុមហ៊ុន ស្ព្រី​ង​អ៊ែ​រឡាញ​ទៀតផង​។
 
​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែងថា ការបង្កើន​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ចិន នឹង​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​បន្ថែម​មក​ទស្សនា​ប្រទេស​កម្ពុជា​។​ ​ជើងហោះហើរ​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ស្ព្រី​ង​អ៊ែរ​ឡាញ នឹង​ហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​ស៊ី​អាន និង​ពី​កម្ពុជា​ទៅណា​ន​ជីន​។​
 
 
 
​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ជើងហោះហើរ​ថ្មី របស់​ក្រុមហ៊ុន​អាកាសចរណ៍ ស្ព្រី​ង​អ៊ែរ​ឡាញ (Spring Airlines) ឆ្នាំ​២០១៩-២០២០ លោកស្រី ឆាយ ស៊ីវ​លីន មានប្រសាសន៍ថា​៖ «​ខ្ញុំ​ជឿជាក់ថា ការហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​ស៊ី​អាន និង​ពី​កម្ពុជា​ទៅណា​ន​ជីន នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ ចូលមក​កម្ពុជា​កាន់​ប​ន្ថែ​ម​ទៀត ដោយសារតែ​ក្រុមហ៊ុន​ស្ព្រី​ង​អ៊ែ​រឡាញ​ហោះហើរ​ជា​រៀងរាល់ថ្ងៃ​»​។​
 
 
 
​លោកស្រី​បន្ថែមថា​៖ «​កត្តា​សំខាន់​នៃ​ការបន្ថែម​ជើងហោះហើរ គឺ​ចង់​នាំ​ទេស​ចរមក​ប្រទេស​កម្ពុជា​ឲ្យ​ច្រើន ដោយសារ​កន្លងមក​អ្នក​ទាំងអស់គ្នា​ឃើញ​ហើយ​ថា មានការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ ហោះ​ចូលមក​តំបន់​ទេសចរ ដែលជា​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា​នោះ​គឺ​ខេត្តសៀមរាប ហើយ​បច្ចុប្បន្ននេះ​យើង​ខ្វះ​ការហោះហើរ​ត្រង់​មក​ខេត្តសៀមរាប​ផងដែរ​។ ដូច្នេះហើយ​បានជា​ក្រុមហ៊ុន​ស្ព្រី​ង​អ៊ែរ​ឡាញ បង្កើន​ជើងហោះហើរ​បន្ថែម​ចូលមក​ទីក្រុង​ភ្នំពេញ និង​ហួស​ទៅ​ខេត្តសៀមរាប​តែម្ដង​»​។​
 
 
 
​លោកស្រី ឆាយ ស៊ីវ​លីន បាន​បន្តទៀតថា ៖«​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​កើនឡើង យើងទាំងអស់គ្នា​ត្រូវតែ​រួមគ្នា​ផ្ដល់នូវ​សេវាកម្ម ប្រកបដោយ​គុណភាព និង​ស្មោះត្រង់​ជាមួយ​ភ្ញៀវ ហើយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ត្រូវ​ចូលរួម បង្ហាញ​នូវ​បដិសណ្ឋាកិច្ច​ចំពោះ​ភ្ញៀវ ហើយ​សម្រាប់​អាជីវករ​លក់ដូរ​នៅតាម​តំបន់​ទេសចរ​នានា ត្រូវ​លក់​ប្រកបដោយ​ភាពស្មោះត្រង់ មាន​ក្រមសីលធម៌ សម្រាប់​អ្នកជំនាញ​ទេសចរណ៍ ត្រូវមាន​ក្រមសីលធម៌​សម្រាប់​ភ្ញៀវ​ផងដែរ​»​។​
 
​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ដ៏​អធិកអធម​នោះ លោកស្រី Aminta ប្រធាន​ផ្នែក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ស្ព្រី​ង​អ៊ែ​រឡាញ​ប្រចាំ​ប្រទេស​ថៃ​បាន​ថ្លែងថា ៖«​ថ្ងៃនេះ​ក្រុមហ៊ុន​អាកាសចរ ស្ព្រី​ង​អ៊ែរ​ឡាញ បាន​បើកសម្ពោធ​ជា​ផ្លូវការ ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​ស៊ី​អាន និង​ពី​កម្ពុជា​ទៅណា​ន​ជីន ដោយ​ហោះហើរ​ជា​រៀងរាល់ថ្ងៃ​»​។​
 
 
 
​លោកស្រី​បន្ថែមថា ៖«​មូល​ហេតុដែល​ក្រុមហ៊ុន ស្ព្រី​ង​អ៊ែរ​ឡាញ បន្ថែម​ជើងហោះហើរ​ថ្មី​នេះ​ដោយសារតែ ចង់​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​កម្ពុជា​ទៅ​ស៊ី​អាន និង​ណាន​ជីន ដោយសារតែ​កន្លែង​ទាំងពីរ​នេះ មាន​ទីតាំង​ប្រវត្តិសាស្ដ្រ​ល្បីៗ​ជាច្រើន​កន្លែង ។​មួយវិញទៀត​ក៏​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ចិន​មក​កម្ពុជា​ផងដែរ​»​។​

 

 

 




 
​លោកស្រី​បាន​បញ្ចាក់​បន្ថែម​នៅក្នុង​កម្មវិធី​ថា​៖ «​ជើងហោះហើរ​ថ្មី​ទាំង​២​នេះ នឹង​ចាប់ផ្ដើម​ហោះហើរ ចាប់ពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ​»៕
​សម្រាប់​ព័ត៌មាន​បន្ថែម​៖
​គេហទំព័រ  https://en.ch.com/
​ហ្វេ​ស​បុក​ផេ​ក facebook.com/springairlines
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 



Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com