អត្ថបទពាណិជ្ជកម្ម
ស្មានតែ​៤​ម៉ឺន​រៀល​! មើល​ម្ដងទៀត ៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ចំ​ថ្ងៃ​ធ្វើ​ខួបកំណើត​កូន​
28, Oct 2019 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ធំ​៖ លោក ឈិន ប៊ុន​ណ្ណា​រ៉ា ប្រធាន​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ស្ទើរតែ​ច្រឡំ​រង្វាន់​៤០​លាន​រៀល ថា​ជា​៤​ម៉ឺន​រៀល ដែល​លោក​បាន​ត្រូវ​ពី​ស្រា​បៀរ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​១៩ ខែតុលា​កន្លងទៅ​ថ្មីៗ​នេះ ពេល​រៀបចំ​ខួបកំណើត​ឱ្យ​កូនប្រុស​របស់ខ្លួន​។
     ​
​លោក​បានឱ្យដឹងថា​៖«​ខ្ញុំ​ទិញ​ស្រា​បៀរ​កម្ពុជា​មក​៦​កេស ទុក​ជប់លៀង​លក្ខណៈ​គ្រួសារ និង​ជួបជុំ​មិត្តភក្តិ​តិចតួច ដើម្បី​អបអរ​ខួបកំណើត​កូនប្រុស​អាយុ​៧​ឆ្នាំ​របស់ខ្ញុំ​។ ពេលនោះ ខ្ញុំ​គាស់​ស្រា​បៀរ ចាក់​ចូល​ថូ​បាន​ប្រហែល​១២​កំប៉ុង ក៏​ឃើញ​ក្រវិល​មួយ​នោះគេ​ដាក់​លេខ​៤ ខ្ញុំ​ស្មានតែ​ត្រូវ​រង្វាន់​ត្រឹម​៤​ម៉ឺន​អី​ទេ​។ តែ​ពេល​យកទៅ​មើល​ក្រោម​អំពូល​ភ្លើង​ឱ្យ​ច្បាស់ ស្រាប់តែ​មិនមែន​៤​ម៉ឺន​ឯណា គឺ​៤០​លាន​រៀល​»​។

​លោក​បញ្ជាក់ថា​៖ «​ទឹកប្រាក់​៤០​លាន​រៀល​នេះ ប្រៀប​បីដូច​កាដូ​ថ្ងៃ​ខួប​កូន​ខ្ញុំ​អ៊ីចឹង ហើយ​ខ្ញុំ​នឹង​ប្រើ​វា​ដើម្បី​សង់ផ្ទះ​ខ្ញុំ​ឱ្យ​រួចរាល់​ទុកជា​កេរ​ឱ្យ​កូនប្រុស​ខ្ញុំ​នេះហើយ​»៕
​ពិសា​ដោយ​ការទទួលខុសត្រូវ​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com