កីឡាអន្តរជាតិ
អន្តរជាតិ
VAR សម្រេច​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​កីឡាករ​បម្រុង​ម្នាក់​យក​ជើង​ទៅ​ទប់​បាល់​
28, Oct 2019 , 10:19 pm        
រូបភាព
ដោយ: រួបរួម
ការប្រកួត​មួយ​នៅ​ក្របខណ្ឌ​ទី​២​អាល្លឺម៉ង់ (2.Bundesliga) មានការ​សម្រេចចិត្ត​ដ៏​កម្រ​មួយ ដោយ​អាជ្ញាកណ្តាល​បានសម្រេច​ឲ្យ​មានការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី បន្ទាប់ពី​រូបភាព​វីដេអូ បង្ហាញថា កីឡាករ​បម្រុង​ម្នាក់​បាន​យក​ជើង​ទៅ​ទប់​បាល់ នៅពេល​កំពុង​កំដៅ​សាច់ដុំ​។​





​កីឡាករ Michael Eberwein នៃ​ក្រុម Holstein Kiel បាន​យក​ជើង​ទៅ​ទប់​បាល់ ក្រោយ​ការទា​ត់របស់​កីឡាករ Silvère Ganvoula នៃ​ក្រុម VfL Bochum នា​ជំនួប​កាលពី​ថ្ងៃទី​២៥ ខែតុលា​។ ក្រោយ​ការពិនិត្យ​មើល​តាម​កាមេរ៉ា VAR លោក​អាជ្ញាកណ្តាល​បានសម្រេច​ឲ្យ​មានការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ដោយសារតែ Eberwein យក​ជើង​ទៅ​ទប់ មុនពេល​បាល់​រមៀល​ផុត​ខ្សែបន្ទាត់​នៃ​ប្រអប់​គ្រោះថ្នាក់​។​

Eberwein ក៏​ទទួលបាន​កាត​លឿង​ផងដែរ មុនពេល Ganvoula ផ្ទាល់ បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ជោគជ័យ​នៅ​នាទី​៣៨​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះ Bochum បានបញ្ចប់​ការប្រកួត​ជាមួយនឹង​ជ័យជម្នះ ២-១៕

Tag:
 VAR
© រក្សាសិទ្ធិដោយ thmeythmey.com