ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ល្វីង​ក៏​គួរ​រៀន​ញ៉ាំ​! “​ទឹក​ម្រះ​ស្រស់​” ទប់ស្កាត់​មហារីក ទឹកនោមផ្អែម និង​ច្រើន​ទៀត​
30, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រសជាតិ​នៃ​ទឹក​ផ្លែ​ម្រះ​ស្រស់​ប្រហែលជា​ល្វីង ប៉ុន្តែ​ត្រឹមតែ ១ កែវ​នៃ​ទឹក​បន្លែ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ច្រើនណាស់​ចំពោះ​សុខភាព​។ ហើយ​បើទោះជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​ផ្លែ​ម្រះ ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍​ឡើយ​ថា​ទឹក​ម្រះ​អាច​ផ្ដល់​ផល​ល្អៗ​អ្វីខ្លះ​នៅពេល​ទទួលទាន​ជាប្រចាំ​!



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​ទឹក​ម្រះ​ស្រស់ ៖

១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​ម្រះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមទាំង​សារធាតុ Triterpenoids សារធាតុ Polyphenols និង​សារធាតុ Flavonoids ដែល​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។ បន្លែ​ល្វីង​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​រាល់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺមហារីក ព្រមទាំង​កោសិកា​មហារីក​ផងដែរ​។​

២. បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ

​ទឹក​ម្រះ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​ជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រាងកាយ​។ ដូច្នេះហើយ​ការទទួល​ទាន​ទឹក​ម្រះ​ស្រស់​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​គាំងបេះដូង​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធភាព​ជួយ​រក្សា​កម្រិត​នៃ​សម្ពាធ​ឈាម​ផងដែរ​។​

៣. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​

​តើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​មែន​ទេ​? ប្រសិនបើ​អ្នក​កំពុង​ប្រឈមមុខ​ជាមួយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​មួយ​នេះ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ម្រះ​ស្រស់​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​ម្រះ​មាន​ប្រសិទ្ធភាព​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអោយ​ឡើង​ខ្ពស់​បាន​យ៉ាង​ប្រសើរ​។​

៤. បន្សាប​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​

​ទឹក​បន្លែ​រសជាតិ​ល្វីង​នេះ​នៅពេល​ទទួលទាន​ជាប្រចាំ គឺ​នឹងមាន​សមត្ថភាព​អាច​កម្ចាត់​ជាតិពុល​ដែល​ប្រមូលផ្ដុំ​ក្នុង​រាងកាយ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ លើសពីនេះទៅទៀត ទឹក​ម្រះ​ស្រស់ គឺមាន​អត្ថប្រយោជន៍​កាន់តែ​ពិសេស​ទៅទៀត​សម្រាប់​អ្នក​ដែល​កំពុង​ព្យាយាម​ផ្ដាច់​បារី ខណៈដែល​វា​អាចជួយ​សម្រួល​ដល់​ការ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​បារី​។​

៥. បង្កើន​ការរំលាយ​អាហារ​

​ទឹក​ម្រះ​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary ដែល​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​អោយ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង និង​ទប់ស្កាត់​បញ្ហា​ទល់លាមក​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ម្រះ​ស្រស់​មួយ​កែវជា​ប្រចាំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com