អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ផ្តល់​សេវា​បង់​ទឹក​ភ្លើង ឥតគិតថ្លៃ​ជូន​អតិថិជន​តាម​សេវា​ធនាគារ​ចល័ត និង​អេ​ធី​អឹម​
31, Oct 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​យុគសម័យ​ទំនើប និង​ទីផ្សារ​ប្រកួតប្រជែង បច្ចេកវិទ្យា​ពិតជា​បាន​ចូលរួមចំណែក ក្នុង​ការជួយ​សម្រួល​ដ​ល់​អតិថិជន និង​សាធារណជន ក្នុងការ​ប្រកបមុខរប​រ​ទទួលទាន ប្រកបដោយ​ភាពងាយស្រួល ចំណេញ​ពេលវេលា និង​បង្កើន​ចំណូល​សម្រាប់​គ្រួសារ​។
 
​ឆ្លើយតប​ទៅនឹង​តម្រូវការ​នេះ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាននិងកំពុង​ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង ដែល​អនុញ្ញាតឱ្យ​អតិថិជន​ទាំងអស់ អាច​ប្រើប្រាស់​សេវា​នេះ ដោយ​មិន​អស់​កម្រៃ​សេវា មាន​ភាព​ស្រួល និង​រហ័ស​ទាន់​ចិត្ត តាមរយៈ​ប្រើ​ម៉ាស៊ីន​អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ឬ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង បាន​គ្រប់ពេលវេលា និង​ទីកន្លែង​។ 
 
​ប្រភេទ​វិក្កយបត្រ​ដែល​អតិថិជន​ប្រា​សាក់​អាច​ទូទាត់​បាន គឺមាន​វិក្កយបត្រ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ចាម ក្រចេះ រតនគិរី បន្ទាយមានជ័យ ស្រុក​កំពង់ត្រាច ស្នួល វើ​ន​សៃ លំផាត់ និង​ស្រុក​តា​វែង​។​
 
​ការផ្តល់ជូន​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង​នេះ ផ្តល់​ភាពងាយស្រួល​កាន់តែខ្លាំង ចំពោះ​អតិថិជន​ទាំងអស់ ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​បង់ថ្លៃ​ទឹក​-​ភ្លើង​នោះទេ ដោយ​អតិថិជន​គ្រាន់តែ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត ឬ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង ឬ​អា​ចរក​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត នោះ​អតិថិជន​អាច​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង បាន​ដោយ​ខ្លួនឯងបាន​យ៉ាង​ងាយ​។ 
 
​សូម​អញ្ជើញ​មក​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ថ្ងៃនេះ ដើម្បី​ទទួលបាន​ការទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ជាច្រើន​ទៀត ដោយ​មិន​អស់​កម្រៃ​សេវា​។​
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០១៩​នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង 2,800 លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន ច្រើនជាង 2,370 លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី​ជាង 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹម​គ្របដណ្តប់​ទូទាំងប្រទេស និង​បុគ្គលិក​ជាង 8,000 នាក់ ព្រមទាំង​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅតាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​លេខ 023 999 911 ឬ 086 999 911 ឬ 
​ចូលទៅ​កាន់ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com