អត្ថបទពាណិជ្ជកម្ម
ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​៖ កម្ពុ​ជាដាក់​បេក្ខជន​១០​នាក់ ប្រជែង​យក​ឡាន Subaru តម្លៃ​ជិត​៦​ម៉ឺន​ដុល្លារ​
02, Nov 2019 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ មេ​ឌា​ខ​ប (Mediacorp Subaru Car Challenge 2019) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២ ដល់ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ នៅ​បរិវេណ​ផ្សារ​ទំនើប Ngee Ann City Civic Plaza ក្នុងប្រទេស​សិង្ហ​បុរី​។

ក្នុងចំណោម​អ្នកចូលរួម​ប្រកួត​សរុប​៤០០​នាក់ មាន​បេ​ក្ខ​ភា​ពី​កម្ពុជា​ចំនួន​១០​នាក់​ផងដែរ​ដើម្បី​ប្រជែង​យក​រង្វាន់​ធំ គឺ​ឡាន​ស៊េរី​ថ្មី Subaru XV 2.0i-S EyeSight ដែលមាន​តម្លៃ​ប្រហែល ៥៦៥០០​ដុល្លារ​អាមេរិក​ពី​ព្រឹត្តិការណ៍​នេះ​។

   
 
​ការប្រកួត​ដាក់​បាតដៃ​លើក​ទី​១៨​នេះ មាន​៩​ប្រទេស​ចូលរួម​ដូចជា  កម្ពុជា សិង្ហ​បុរី  ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង ឆាយ​នី​ស​តា​យ​ប៉ិ ថៃ វៀតណាម និង​ចិន​។ ចំណោម​បេក្ខភាព​ទាំង​៤០០​រូប ម្ចាស់ផ្ទះ​សិង្ហ​បុរី​មាន​សមាជិក​ចូលរួម​ប្រកួត​រហូតដល់​៣២០​នាក់ និង​១០​នាក់ពី​ប្រទេស​នីមួយៗ​។ 


 
Subaru Palm Challenge 2019 តម្រូវ​ឲ្យ​បេក្ខជន​ឈរ​ដាក់​បាតដៃ​លើ​ឡាន​ដែលមាន​រយ​:​ពេល​យូរ​ជាងគេ ដោយ​ក្នុងនោះ​រថយន្ត​មួយគ្រឿង​មាន​បេក្ខជន​៤០​នាក់​ដាក់​ដៃ​លើ​។ 
​បេក្ខជន​ទាំងអស់ មាន​ពេល​សម្រាក​៥​នាទី​ក្នុង​៦​ម៉ោង​ម្តង ដើម្បី​បរិភោគ​អាហារ និង​បត់​ដៃ​បត់ជើង​។ 
 
 
 
​កាលពី​ឆ្នាំ​២០១៨ បេក្ខជន​របស់​សិង្ហ​បុរី​ជា​អ្នកឈ្នះ​ជ័យលាភី​ពី​ព្រឹត្តិការណ៍​ដូចគ្នា នេះ ដោយ​ប្រើពេល ៧៥​ម៉ោង ១៧​នាទី និង​៥៨​វិនាទី​។ ឯ​ចំណាត់ថ្នាក់​ទី​២​បាន​ទៅ​ថៃ​៕​





















 

 


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com