លោកស្រី ញឹម ដាវី អំពាវនាវ​ឱ្យ​ស្ត្រី​ខ្មែរ​ធ្វើ​ម្ហូប​បង្ហាញ​ពលរដ្ឋ​កូរ៉េ​
ជាតិ
វីដេអូ
លោកស្រី ញឹម ដាវី អំពាវនាវ​ឱ្យ​ស្ត្រី​ខ្មែរ​ធ្វើ​ម្ហូប​បង្ហាញ​ពលរដ្ឋ​កូរ៉េ​
02, Nov 2019 , 2:07 pm        
រូបភាព
​សេ​អ៊ូ​ល​៖ កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន​កូរ៉េ​ឈ្មោះ កូរ៉េ ជុង​អាង ដេលី ( Korea Joongang Daily) ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស បានស្នើ​សុំ​ធ្វើ​បទ​សម្ភាស​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា លោក ឡុង ឌី​ម៉​ង់ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​ភរិយា អំពី​ម្ហូប​ប្រពៃណី​ខ្មែរ​។ នៅក្នុង​និវេសនដ្ឋាន ដែល​នៅក្បែរ​ស្ថានទូត ភរិយា​លោក​ឯកអគ្គរាជទូត គឺ​លោកស្រី ញឹម ដាវី បានរៀបចំ​បង្ហាញ សម្លកកូរ មាត់​ដុត​ត្រយូងចេក នំអន្សមជ្រូក អន្សមចេក អន្សមខ្នុរ និង​បង្អែម​បបរ​ល្ពៅ ដល់​អ្នកកាសែត​កូរ៉េ​។

 
«​ការចែករំលែក​វប្បធម៌​ជាមួយ​ប្រទេសជិតខាង ឬ​ប្រទេស​ក្នុង​តំបន់​ផ្សេង ខ្ញុំ​គិតថា វា​គឺជា​ការចែករំលែក​ចំណេះដឹង និង​អរិយធម៌​រៀងៗ​ខ្លួន​។ យើង​គួរ​គោរព​ស្រឡាញ់ ប្រជាជន វប្បធម៌ ទៅវិញទៅមក​…»​។ នេះ​គឺជា​ការអធិប្បាយ​របស់​លោកស្រី ញឹម ដាវី នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅក្នុង​និវេសនដ្ឋាន​របស់លោក​ស្រី បន្ទាប់ពី​លោកស្រី​បានផ្តល់​សម្ភាស និង​ពន្យល់​បង្ហាញ​ម្ហូប និង​បង្អែម​ខ្មែរ​ដល់​អ្នកកាសែត​កូរ៉េ ជុង​អាង​។​
 
 
​លោកស្រី​ភរិយា​ឯកអគ្គរាជទូត​បានផ្តល់​តម្លៃ​ខ្លាំង​ទៅលើ​ការបង្ហាញ​អត្តសញ្ញាណ​នៃ​ជាតិ​សាសន៍​ខ្មែរ តាមរយៈ​មធ្យោបាយ​ផ្សេងៗ រួមទាំង​ការ​ការ​ស្លៀកពាក់​ផង​។ ដោយសារតែ​នៅក្នុង​សាធារណ​កូរ៉េ មាន​ពលករ ពល​ការិនី និង​ស្ត្រី​ខ្មែរ​ដែល​បាន​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ លោកស្រី ញឹម ដាវី អំពាវនាវ​ឱ្យ​ប្រជា​សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ ធ្វើ​ម្ហូប​បង្ហាញ​មិត្តភក្តិ និង​ប្រជាជន​កូរ៉េ ដើ​ម្បើ​ផ្សព្វផ្សាយ​ឱ្យ​ពួកគេ​បាន​ស្គាល់​កម្ពុជា​កាន់តែច្រើន​៕

Tag:
 ញឹម ដាវី
  សម្លកកូរ​
  korea Joongang Daily
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com