ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្ពុជា​សល់​បេក្ខជន​៣​រូប ក្រោយ​ឈរ​ដាក់​បាតដៃ​លើ​រថយន្ត Subaru អស់​២១​ម៉ោង​
03, Nov 2019 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា​សល់​គ្នា​៣​រូប ក្នុងចំណោម​គ្នា​១០​នាក់ ក្រោយ​ឆ្លងកាត់​ការ​ឈរ​មួយថ្ងៃ​មួយ​យប់ ពោលគឺ​រយ​:​ពេល​២១​ម៉ោង នា​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ មេ​ឌា​ខ​ប (Subaru Palm Challenge 2019) គិត​ត្រឹម​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​។

​បេក្ខជន​៧​រូប​របស់​កម្ពុជា​បាន​បោះបង់​ការប្រកួត​ដាក់​បាតដៃ​​នៅ​បរិវេណ​ផ្សារ​ទំនើប Ngee Ann City Civic Plaza ក្នុងប្រទេស​សិង្ហ​បុរី​ដែល​ចាប់​ផ្តេ​ី​ម​តាំងពី​ថ្ងៃទី​២ ខែ​វិឆ្ឆិកា​មក​។ ក្នុងចំណោម​អ្នកចូលរួម​ប្រកួត​សរុប​៤០០​នាក់ គិត​ត្រឹម​ថ្ងៃទី​ពីរ​នៃ​ការប្រកួត​នេះ នៅសល់តែ​១៦៩​នាក់​ប៉ុណ្ណោះ ក្នុងនោះ​បោះបង់​២៣១​នាក់​។



​កម្ពុជា​សល់​គ្នា​៣​នាក់ ចិន​៣​នាក់ ម៉ាឡេស៊ី​៦​នាក់ ថៃ​៤ ឆាយ​នី​ស​តា​យ​ប៉ិ​២ ហុងកុង​៥ ម្ចាស់ផ្ទះ​សិង្ហ​បុរី​១២៦ ខណ​:​វៀតណាម និង​ហ្វីលីពីន​សល់​គ្នា​១០​នាក់​ពេញ​។



​សូមបញ្ជាក់ថា ការប្រកួត​ដាក់​បាតដៃ​លេ​ី​ក​ទី​១៨​នេះ មាន​៩​ប្រទេស​ចូលរួម​ដូចជា កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង ឆាយ​នី​ស​តា​យ​ប៉ិ ថៃ វៀតណាម និង​ចិន ដែល​ការប្រកួត​នេះ​មាន​រយ​:​ពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២ ដល់ទី​៥ ខែ​វិឆ្ឆិកា​។ ចំណោម​បេក្ខភាព​ទាំង​៤០០​រូប ម្ចាស់ផ្ទះ​សិង្ហ​បុរី​មាន​សមាជិក​ចូលរួម​ប្រកួត​រហូតដល់​៣២០​នាក់ និង​១០​នាក់​ពី​ប្រទេស​នីមួយៗ  ដើម្បី​ប្រជែង​យក​រង្វាន់​ធំ គឺ​ឡាន​ស៊េរី​ថ្មី Subaru XV 2.0i-S EyeSight ដែលមាន​តម្លៃ​ប្រហែល ៥៦៥០០​ដុល្លារ​អាមេរិក​។



Subaru Palm Challenge 2019 តម្រូវ​ឲ្យ​បេក្ខជន​ឈរ​ដាក់​បាតដៃ​លេ​ី​ឡាន​ដែលមាន​រយ​:​ពេល​យូរ​ជាងគេ ដោយ​ក្នុងនោះ​រថយន្ត​មួយគ្រឿង​មាន​បេក្ខជន​៤០​នាក់​ដាក់​ដៃ​លេ​ី​។ បេក្ខជន​ទាំងអស់ មាន​ពេល​សម្រាក​៥​នាទី​ក្នុង​៦​ម៉ោង​ម្តង ដេ​ី​ម្បី​បរិភោគ​អាហារ និង​បត់​ដៃ​បត់​ជេ​ី​ង​។



​កាលពី​ឆ្នាំ​២០១៨ បេក្ខជន​របស់​សិង្ហ​បុរី​ជា​អ្នកឈ្នះ​ជ័យលាភី​ពី​ព្រឹត្តិការណ៍​ដូចគ្នា នេះ ដោយ​ប្រេ​ី​ពេល ៧៥​ម៉ោង ១៧​នាទី និង​៥៨​វិនាទី​។ ឯ​ចំណាត់ថ្នាក់​ទី​២​បាន​ទៅ​ថៃ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com