អត្ថបទពាណិជ្ជកម្ម
ខេត្តព្រៃវែង ជា​គោលដៅ​ទី​៨ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩
04, Nov 2019 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​នា​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត នៅ​ខេត្តព្រៃវែង ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?»​។ ការចូលរួម​លើក​នេះ គឺជា​លើក​ទី​៨​ក្នុង​ឆ្នាំ​២០១៩ និង​ជា​លើក​ទី​១៣ បើ​គិត​ចាប់ពី​ការកើតឡើង​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត ក្នុង​ឆ្នាំ​២០១៨​មក​។ គោលបំណង​សំខាន់​នៃ​ការចូលរួម​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជា​គន្លឹះ​ល្អៗ​សម្រាប់​ការវិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
 
​លោកស្រី លៀង ស្រី​ម៉ុ​ល អភិបាលរង​ខេត្តព្រៃវែង បាន​អញ្ជើញ​ជា​កិត្តិយស​ផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្ត​មួយ​នេះ​។ លោកស្រី បានលើកឡើង​ពី​សក្ដានុពល​នៃ​ខេត្តព្រៃវែង និង​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​ប្រជាពលរដ្ឋ លើ​គ្រប់​វិស័យ ជាពិសេស​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យឃើញ តាមរយៈ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​កម្ពុជា បាន និង​កំពុងមាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ​។ តាមរយៈ​សិក្ខាសាលា​នេះ លោកស្រី លៀង ស្រី​ម៉ុ​ល ក៏​រំពឹងថា​សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​វិនិយោគ​បន្ថែម ជាពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។ 


 
​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​នៅ​ខេត្តព្រៃវែង​ជា​ផ្លូវការ  និង​បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ជំហរ​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ បន្ថែមទៀត​។ លោក សុជាតិ បាន​លើកទឹកចិត្ត ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។  
 
 
 
​លោក ស៊ូ សុជាតិ បាន​មានប្រសាសន៍ថា​៖ «​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបង្កើត​ឱកាស​ការងារ​សម្រាប់​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ការបង្កើត​ឱកាស​រកប្រាក់​ចំណូល​ពី​ការវិនិយោគ ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​សន្សំ​មកជា​ការវិនិយោគ ការបង្កើត​ជម្រើស​ថ្មី​នៃ​ការវិនិយោគ ការ​បង្វែរ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​មក​ក្នុងស្រុក និង​ការបង្កើន​ចំណូល​ជូន​រដ្ឋ​តាមរយៈ​ការបង់ពន្ធ​ជាដើម​»​។​


 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក រិ​ន កន្និដ្ឋា អ្នកវិភាគ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បានធ្វើ​បទ​បង្ហាញ​ដើម្បីឱ្យ​សិក្ខាកាម​ងាយ​យល់ និង​ទទួលបាន​ចំណេះដឹង អំពី​ការវិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ការទប់ស្កាត់ និង​ការកាត់បន្ថយ​ហានិភ័យ​ពី​ការវិនិយោគ និង​យុទ្ធសាស្ត្រ​ល្អៗ ដើម្បី​ទាញយក​ផល​គាប់ប្រសើរ​ពី​ការវិនិយោគ​។ ក្រោម​ការដឹកនាំ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក កន្និដ្ឋា ក៏បាន​បង្ហាញ​ពី​ការប្ដេជ្ញា​របស់​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល ក្នុងការ​បន្ត​រួម​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ឱ្យ​ល្អប្រសើរ​ដូច​ប្រទេស​រីកចម្រើន​ផ្សេងទៀត​ដែរ​។ 
 
​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន និង​ខេត្តកណ្ដាល​រួចមកហើយ ហើយ​ក្រុមហ៊ុន នឹង​បន្តដំណើរ និង​ចែករំលែក​ចំណេះ​ជំនាញ​វិនិយោគ ដល់​សាធារណជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​គេហទំព័រ www.goldenfxlink.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Golden FX Link Capital Co., Ltd. ឬ​ទូរស័ព្ទ​មក​លេខ 023 22 6666៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com