អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ iPhone 11 Pro និង​កាមេរ៉ា Palaroid ពី​«​មី​ជាតិ​»​ក្នុង​ព្រឹត្តិការណ៍​ទម្លាយ​អាថ៌កំបាំង​«​ក្លិន​អី​ហ្មឹ​ង​! ទាក់ទាញ​ម្ល៉េះ​!»
04, Nov 2019 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ល្ងាច​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ផ្សារ​ទំនើប​អ៊ី​អន​២ ជាន់​ផ្ទាល់​ដី  ព្រឹត្តិការណ៍​ទម្លាយ​អាថ៌កំបាំង «​ក្លិន​អី​ហ្មឹ​ង​! ទាក់ទាញ​ម្ល៉េះ​!» ត្រូវបាន​រៀបចំឡើង ដើម្បី​ស្រាយ​ចម្ងល់ និង​បង្ហាញជូន​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​បាន​ស្គាល់​ច្បាស់ ពី​ផលិត​ថ្មី​មី​ថ្មី​មួយ​ប្រភេទ ដែលជា​ផលិតផល​របស់​កូន​ខ្មែរ ឈ្មោះថា​«​មី​ជាតិ​»​។ ជាពិសេស​ទៅទៀត ព្រឹត្តិការណ៍​នេះ ក៏​ធ្វើឡើង​ដើម្បី​ថ្លែងអំណរគុណ ដល់​សាធារណជន ចំពោះ​ការចូលរួម​ទស្សន៍ទាយ​អំពី​ក្លិន​ផលិតផល​ក្នុង​វីដេអូ​លើ​ទំព័រ​ហ្វេ​ស​បុក របស់ DJ ណា​ណា​, ពិធីករ ជា សុ​វណ្ណា​រិ​ទ្ធិ និង​តារា​សម្តែង សុខ សុ​ម៉ា​វ​ត្តី កាលពីពេល​ថ្មីៗ​នេះ​។​
 
«​ក្លិន​អី​ហ្មឹ​ង​! ទាក់ទាញ​ម្ល៉េះ​!» ជា​សារ​មួយ​ប្រើ​ដើម្បី​ជា​ចម្ងល់ និង​ទាក់ទាញ​សាធារណជន​ឲ្យ​ចាប់អារម្មណ៍ នូវ​ផលិតផល​ចំណីអាហារ​ថ្មី ដែលជា​ស្នាដៃ​ខ្មែរ ផលិតឡើង​សម្រាប់​ប្រជាជន​ខ្មែរ​។ ផលិតផល​នេះ គឺជា​ផលិតផល​មី​ក្រោម​ស្លាក​សញ្ញា​«​មី​ជាតិ​» ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន One More Manufacturing Co. Ltd ជា​ក្រុមហ៊ុន​ផលិត «​មី​ជាតិ​» ដ៏​ធំ និង​ទំនើប​ក្នុងប្រទេស​កម្ពុជា​។ ផលិតផល​នេះ ត្រូវបាន​ផលិត​ឡើងជា​ចម្បង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម​ការប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន បច្ចេកវិទ្យា​ជប៉ុន និង​រួមជាមួយ​គ្រឿងផ្សំ​ក្នុងស្រុក និង​បរទេស​ដែលមាន​គុណភាព​ខ្ពស់ ដូចជា​ប្រទេស​អូស្ត្រាលី សិង្ហ​បុរី និង​ម៉ាឡេស៊ី​។  


 
​តាមរយៈ​ការចូលរួម​ឆ្លើយ​របស់​សាធារណជន ទៅនឹង​សំណួរ​របស់​តារា​ទាំងបី គឺមាន​អ្នកចូលរួម​ឆ្លើយ​សំណួរ រហូតដល់​ទៅ​ប្រមាណ ២,៩៧៥​នាក់​។ ក្នុងនោះ​មាន​អ្នក​ឆ្លើយបាន​ត្រឹមត្រូវ និង​បំពេញ​តាម​លក្ខខណ្ឌ​ចូលរួម​ចំនួន ៨៩៦​នាក់ ហើយ​ឈ្មោះ​អ្នក​ទាំងនោះ បាន​បញ្ចូល​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង យក​ទូរស័ព្ទដៃ iPhone 11 Pro មួយគ្រឿង និង​កាមេរ៉ា Palaroid ៥​គ្រឿង​។​
 
​ការចាប់​ឆ្នោត​ផ្សងសំណាង ត្រូវបាន​ធ្វើឡើង​ដោយ DJ ណា​ណា និង​មានការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​បុក របស់ DJ ណា​ណា​ផងដែរ​។ សម្រាប់​អ្នកឈ្នះ​រង្វាន់ ក្រុមការងារ​មី​ជាតិ នឹង​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​បុក​«​មី​ជាតិ​» និង​ទាក់ទង​ដោយផ្ទាល់​បន្ទាប់ពី​ការប្រកាស​លទ្ធផល​។ ក្រៅពី​ការចាប់​រង្វាន់​ដ៏​ច្រើន​នេះ ក្នុង​កម្មវិធី ក៏មាន​ការកម្សាន្ត​ជាច្រើន ដូចជា​ការសម្តែង​ដោយ​ក្រុម​ក្មេង​ខ្មែរ ការសម្តែង​ក្បាច់គុន​ល្បុក្កតោ និង​ការលេង​ហ្គេម​សប្បាយៗ​ជាច្រើន​ទៀតផង​ដែរ​។​
 
​យុទ្ធនា​ការណ៍​«​ក្លិន​អី​ហ្មឹ​ង​! ទាក់ទាញ​ម្ល៉េះ​!» ជាការ​ផ្សព្វផ្សាយ​មួយ របស់​ក្រុមហ៊ុន One More Manufacturing Co. Ltd ដែលជា​ក្រុមហ៊ុន​ផលិត​មី​ជាតិ​ដ៏​ធំ និង​ទំនើប​ក្នុងប្រទេស​កម្ពុជា​។ យុទ្ធនា​ការណ៍​នេះ បានចាប់ផ្តើម​ផ្សព្វផ្សាយ តាំងតែ​ពី​ពាក់កណ្តាល​ខែតុលា​មក តាមរយៈ​សិល្បករ ពិធីករ បុគ្គល​មាន​ប្រជាប្រិយភាព ការដាក់​ស្លាក​ផ្សព្វផ្សាយ​នៅ​ទីសាធារណៈ និង​ការតាំង​បង្ហាញ​ចាន​យក្ស​អាថ៌កំបាំង នៅតាម​ផ្សារ​ធំៗ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​។​


 
​គួរ​បញ្ចា​ក់ថា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក រោងចក្រ​ផលិតផល​មួយ​នេះ ក៏បាន​បើកសម្ពោធ​ក្រោម​ស្លាក​សញ្ញា «​មី​ជាតិ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​ប្រជាពលរដ្ឋ​ជាច្រើន ដែល​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រការ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
 
​ក្រោម​ពាក្យស្លោក​ថា «​មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​» មី​ជាតិ ត្រូវបាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស គឺ​រសជាតិ​ខ​គោ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ និង​រសជាតិ​ស៊ុប​មាន់ ដែល​រសជាតិ​ទាំងបី​នេះ ត្រូវបាន​ឆ្លងកាត់​ការពិសោធន៍ ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ឲ្យ​សមស្រប​ទៅតាម​បែបបទ​រសជាតិ​ខ្មែរ និង​ការពេញនិយម​របស់​ប្រជាជន​ខ្មែរ​។ ការរួម​ផ្សំ​ជាមួយ​ម៉ាស៊ីន​ជប៉ុន បច្ចេកវិទ្យា​ជប៉ុន ម្សៅ​ពី​បរទេស និង​គ្រឿងផ្សំ​បែបផែន​ខ្មែរ គឺជា​គុណ​តម្លៃ ដែល​ក្រុមហ៊ុន​ផលិត​មី​ជាតិ បាន​ប្តេជ្ញាចិត្ត​យ៉ាង​ហ្មត់ចត់ ដើម្បី​ធានា​នូវ​គុណភាព អត្ថប្រយោជន៍ និង​រសជាតិ​ដើម្បី​ខ្មែរ​។​
 
​ក្រុមហ៊ុន One More Manufacturing Co. Ltd ជា​ក្រុមហ៊ុន​ផលិត «​មី​ជាតិ​» សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់ ចូលរួម​គាំទ្រ​ផលិតផល​ស្នាដៃ​ខ្មែរ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុងស្រុក​។ ដូច្នេះ​ដើម្បី​មានការ​រីកចម្រើន​រប​ស់​ខ្មែរ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ និង​ដើម្បី​មោទនភាព​កិត្តិយស​របស់​ខ្មែរ យើង​ជា​កូន​ខ្មែរ​ត្រូវ​គាំទ្រ និង​រួមគ្នា​ជួយ​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com