អត្ថបទពាណិជ្ជកម្ម
ខេត្តស្វាយរៀង - គោលដៅ​ទី​៩ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​, គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​រដ្ឋបាលខេត្ត
04, Nov 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​បន្ត​សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(SECC) និង​រដ្ឋបាល​ខេត្តស្វាយរៀង ក្នុងការ​រៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​«​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?»​។ ប្រព្រឹត្តទៅ​នៅ​ខេត្តស្វាយរៀង ដែលជា​ខេត្ត​គោលដៅ​ទី​៩ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ក្នុង​បំណង​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ បទ​ប្បញ្ញត្តិ និង​ឱកាស​វិនិយោគ​ដល់​សាធារណជន​នៅ​ទូទាំង​កម្ពុជា​។ លោក សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​លោក​សុខ រស់ អភិបាលរង​ខេត្តស្វាយរៀង បាន​ចូលរួម​ជា​អធិបតី​នៃ​សិក្ខា​សាល​នេះ រួមទាំង​សិក្ខាកាម​ជាច្រើនរូប​ទៀត​។
 
 
​លោក សុខ រស់ បានផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្តស្វាយរៀង​នេះ​។ លោក បានលើកឡើង​ពី​សក្ដានុពល​នៃ​ខេត្តស្វាយរៀង និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​អភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យឃើញ តាមរយៈ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឲ្យ​កម្ពុជា បាន និង​កំពុងមាន​កំណើនសេដ្ឋកិច្ច នៅក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ​។ តាមរយៈ​សិក្ខាសាលា​នេះ លោក សុខ រស់ ក៏​រំពឹងថា សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជាពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។  


 
​បន្ទាប់មក លោក សុខ ដា​រ៉ា បានប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​នៅ​ខេត្តស្វាយរៀង​ជា​ផ្លូវការ  និង​បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​គោលជំហរ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ លោក សុខ ដា​រ៉ា បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ 
 
​លោក សុខ ដា​រ៉ា បាន​មានប្រសាសន៍ថា​៖«​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបង្កើត​ឱកាស​ការងារ សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ការបង្កើត​ឱកាស​រកប្រាក់​ចំណូល​ពី​ការវិនិយោគ ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​សន្សំ មកជា​ការវិនិយោគ ការបង្កើត​ជម្រើស​ថ្មី​នៃ​ការវិនិយោគ ការ​បង្វែរ​កា​រវិ​និ  យោគ​ពី​ក្រៅ​ស្រុក មក​ក្នុងស្រុក និង​ការបង្កើន​ចំណូល​ជូន​រដ្ឋ តាមរយៈ​ការបង់ពន្ធ​ជាដើម​»​។​


 
​លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បានបង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់ របស់លោក​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត និង​ជឿជាក់ថា វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន ដល់​វិនិយោគិន​ដែល​វិនិយោគ លើ ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក Lawrence Kook ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​មានការ​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។​
 
​លោក Lawrence បាន​និយាយថា​៖«​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នឹង​បានធ្វើ​ដំណើរ និង​ផ្ដល់​ចំណេះ ជំនាញ វិនិយោគ​ដល់​សាធារណជន នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​របស់​កម្ពុជា​។ នេះ គឺជា​ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ យើង​នឹង​បន្ត​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​បរទេស ឱ្យមក​វិនិយោគ​ក្នុង​ដែនដី​សុវណ្ណ​ភូមិ​នេះ នៅពេល​យើង​ចូលរួម​ក្នុង​ពិព័រណ៍ London Summit 2019 នៅ​ប្រទេស​អង់គ្លេស ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​»​។​
 
​គិត​មកដល់​បច្ចុប្បន្ន  ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​រៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត ក្នុង​ខេត្ត​ចំនួន​១៤​រួចមកហើយ រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង  ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​នេះ​តែម្ដង​។​


 
​នៅលើ​ឆាក​អន្តរជាតិ​វិញ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ធ្លាប់បាន​ចូលរួម​ពិព័រណ៍ និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំៗ​ដូចជា​៖ ពិព័រណ៍ iFX Expo ឆ្នាំ​២០១៨ នៅ​ប្រទេស​សាយ​ប្រឺស  ពិព័រណ៍ London Summit ឆ្នាំ​២០១៨​នៅ​ចក្រភព​អង់គ្លេស និង​ពិព័រណ៍ iFX Expo Aisa ២០១៩​នៅ​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន ក៏មាន​ដៃគូ​សហការ​អន្តរជាតិ​ជាច្រើន នៅ​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​មី​យ៉ាន់​ម៉ា ទីក្រុង​ហុងកុង និង​ទីក្រុង​ឌូ​បៃ​ជាដើម​។​
 
​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​គេហទំព័រ www.cdx.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cambodian Derivatives Exchange ឬ​ទូរស័ព្ទ​មក​លេខ 023 22 7777៕










 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com