ស្បែក​ស្លេកស្លាំង អាច​ព្រោះ​មូលហេតុ​ស្មាន​មិន​ដល់​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ស្បែក​ស្លេកស្លាំង អាច​ព្រោះ​មូលហេតុ​ស្មាន​មិន​ដល់​ទាំងនេះ​
06, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន​មាន​ពណ៌​ស្បែក​ស្លេកស្លាំង​ពី​កំណើត​តែម្ដង​កាត់​តាម​ឪពុកម្ដាយ​ពួកគេ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនមែន​ម្នាក់​ក្នុងចំណោម​នោះទេ ស្បែក​ប្រែជា​ស្លេកស្លាំង​អាច​បណ្ដាលមកពី​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ហើយ​។ ហើយ​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម ប្រសិនបើ​អាកា​រៈ​នៃ​ស្បែក​ស្លេកស្លាំង​អម​មក​ជាមួយនឹង​អត្រា​ចង្វាក់បេះដូង​លោត​ញាប់​ខុស​ប្រក្រតី សម្ពាធ​ឈាម​ចុះ​ទាប ពិបាក​ដកដង្ហើម ឈឺទ្រូង និង​រកកល​ចង់​សន្លប់​។ 


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ទូទៅ​បំផុត​មួយចំនួន​ដែល​បណ្ដាលឱ្យ​ស្បែក​ប្រែជា​ស្លេកស្លាំង ៖
 
១. ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​

​មួយ​ក្នុងចំណោម​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាលឱ្យ​ស្បែក​ប្រែជា​ស្លេកស្លាំង គឺ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ឬ​កង្វះ​ជាតិ​ដែក​ក្នុង​រាងកាយ​។ ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ជា​ស្ថានភាព​សុខភាព​មួយ​ដែល​បរិមាណ​នៃ​កោសិកា​ឈាមក្រហម​ដឹកនាំ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​មាន​កម្រិត​ទាប​មិនធម្មតា​។ រាងកាយ​ត្រូវការ​ជាតិ​ដែក​ដើម្បី​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន ដែលជា​ប្រូតេអ៊ីន​នៅក្នុង​កោសិកា​ឈាមក្រហម​។​
 
២. កង្វះ​វីតាមីន B12

​ក្រៅពី​ជាតិ​ដែក វីតាមីន​ផ្សេងទៀត​ដែល​រាងកាយ​ត្រូវការ​សម្រាប់​ការ​សំយោគ​កោសិកា​ឈាមក្រហម​បាន​ត្រឹមត្រូវ​នោះ គឺ​វីតាមីន B12​។​
 
៣. ជំ​ងឹ​មហារីក​ឈាម​

​មាន​ជំងឺមហារីក​ច្រើន​ប្រភេទ​ណាស់​ដែល​បណ្ដាលឱ្យ​ស្បែក​ប្រែជា​ស្លេកស្លាំង ហើយ​ជំងឺមហារីក​ឈាម​ជា​ប្រភេទ​មួយ​ក្នុងចំណោម​នោះ​។​
 
៤. មិនសូវ​ត្រូវ​កម្ដៅថ្ងៃ​

​ក៏​ព្រោះតែ​ស្បែក​មិន​ផលិត​ជាតិ​មេឡានីន​គ្រប់គ្រាន់ នោះ​មិនមែន​មានន័យថា​កោសិកា​ពិសេស​ដែល​ផលិត​វា​មិន​ដំណើរការ​ដែរ​។ ហើយ​ការពិត​នោះ គឺ​ស្បែក​នឹង​ផលិត​ជាតិ​មេឡានីន​កាន់តែច្រើន​ដើម្បី​ឆ្លើយតប​ទៅនឹង​កាំរស្មី​យូ​វី​ក្នុង​ទម្រង់​ការពារ​ស្បែក​។​
 
៥. ទទួលទាន​អាហារ​គ្មាន​សុខភាព​ល្អ​

​ការទទួល​ទាន​អាហារ​កែច្នៃ អាហារ​គ្មាន​ជីវជាតិ និង​អាហារ​ប្រភេទ fast food បណ្ដាលឱ្យ​ស្បែក​មើលទៅ​គ្មាន​ក្រៀមក្រោះ​គ្មាន​ជីវិត​ដោយសារ​កង្វះ​សារធាតុចិញ្ចឹម​ចាំបាច់​ដូចជា ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ​។​
 
៦. ស្ត្រេ​ស និង​ថប់​អារម្មណ៍​

​យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា​ស្ត្រេ​ស​អាច​បណ្ដាលឱ្យមាន​ភាព​ប្រែប្រួល​ក្នុង​ចរន្តឈាម​ហូរ​។ លើសពីនេះទៅទៀត​ស្ត្រេ​ស​អាច​បង្កើន​អត្រា​នៃ​កោសិកា​ស្បែក​ដែល​ងាប់ៗ​ដែល​ធ្វើឱ្យ​ស្បែក​មើលទៅ​ដូច​គ្មាន​ជីវិត​។ រីឯ​បញ្ហា​ថប់​អារម្មណ៍​វិញ អាច​បណ្ដាលឱ្យ​ការផ្គត់ផ្គង់​ឈាម​ត្រូវបាន​បង្វែរ​ទៅ​សរីរាង្គ​ខាងក្នុង​ដែល​បណ្ដាលឱ្យ​ស្បែក​ប្រែជា​មើលទៅ​ស្លេកស្លាំង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com