អត្ថបទពាណិជ្ជកម្ម
Ford Ranger Raptor បានមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ​
05, Nov 2019 , 11:15 am        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Ford Ranger Raptor ដែលជា​រថយន្ត​ប្រភេទ Pick-up Off-road Performance ជំនាន់​ទីមួយ​ដំបូងបង្អស់​របស់ Ford បាន​នាំចូល​ជា​ផ្លូវការ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា យើង​ហើយ ដោយ​ក្រុមហ៊ុន RMA Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។  
 
​រថយន្ត​នេះ​ត្រូវ បាន​ផលិតឡើង និង​បានធ្វើ​តេស្ត​យ៉ាង​ម៉ត់ចត់​ដោយ​ក្រុម​វិស្វករ Ford Performance Team ដើម្បី​បង្កើត​នូវ​រថយន្ត​មួយ​ដែល​អាច​ជម្នះ​គ្រប់​ឧបសគ្គ ហើយ​កាន់តែ​ពិសេស សម្រាប់​អតិថិជន ដែល​ចូលចិត្ត​បើកបរ​លើផ្លូវ​ប្រភេទ Off-road​។​
 
 
​លោក Jamal Hameedi ប្រធាន​វិស្វករ Ford Performance របស់​ក្រុមហ៊ុន Ford បាន​មានប្រសាសន៍ថា​៖ «​យើង​ពិត​ជាមាន​អារម្មណ៍​រំភើប សប្បាយរីករាយ​ក្រៃលែង នៅពេល ដែល​បានដាក់​បង្ហាញ​រថយន្ត​នេះ​ទៅកាន់​សាធារណៈជន ហើយ​អ្នក​នឹងមាន​អារម្មណ៍​ដូចជា វិ​រៈ​បុរស (Hero) អ​ញ្ជឹ​ង​នៅពេល ដែល​បាន​បើកបរ​រថយន្ត​មួយ​នេះ​។ Ranger Raptor ក៏​ដូចគ្នា​ទៅនឹង Ford F-150 ដែរ វា​បាន​រចនា​( design) ដោយ​ផ្អែកទៅលើ DNA របស់ Ford Performace»​។ 
 
​ផ្នែក​ខាងមុខ​រថយន្ត​មាន​រូបរាង​ស្រដៀង​ទៅនឹង​រថយន្ត Ford F-150 តែម្ដង ដោយ​ប៉ា​ណា ខាងមុខ​បាន​បំពាក់​ដោយ​អក្សរ Ford ធំៗ​មើលទៅ​មាន​លក្ខណៈ​កាច​ជាង Ford Ranger ធម្មតា​។ កាង​ខាងមុខ​ត្រូវបាន​រចនា​ថ្មី រឹងមាំ ធន់​នឹង​ការប៉ះទង្គិច ល្អ​បំផុត​សម្រាប់​ការ បើកបរ​លើផ្លូវ​លំបាក​។​ចំណែក​ផ្នែក​ខាងក្នុង​បាន​បំពាក់​ទៅដោយ​ពូក​ស្បែក​មានគុណ​ភាព​
​ខ្ពស់​ធន់​នឹង​ការប្រើប្រាស់​ពេល​បើកបរ Off-road ក៏ដូចជា​ប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។ កៅអី​នីមួយៗ​បាន​រចនា​ដោយ ផ្ដល់​ទាំង​សុវត្ថិភាព និង​ផាសុកភាព​ដល់​អ្នកបើក​បរ​។​
 




 
Ford Ranger Raptor ជា​កំពូល​រថយន្ត Pick Up ប្រភេទ Off-Road បំពាក់​ដោយ​ម៉ាស៊ីន Bi-Turbo ទំហំ 2.0L ជំនាន់​ថ្មី​កម្លាំង​ខ្លាំង និង​សន្សំសំចៃ​ប្រេង​។ ប្រព័ន្ធ​ជើង​ក្រោម​ត្រូវបាន​បំពាក់ ជាមួយនឹង​បូម Fox Racing Shox ដូចគ្នា​ទៅនឹង បូម​ដែល​បាន​បំពាក់​នៅលើ​រថយន្ត Ford F-150 មាន​លក្ខណៈ​ធន់ រឹងមាំ មិន​រលាក់​ខ្លាំង មិន​ថា​អ្នកបើកបរ​លើផ្លូវ​រលា​ក់​ក្នុង​ល្បឿន​លឿន ក៏ដោយ ដោយសារ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាងមុខ និង​ខាងក្រោយ​របស់​រថយន្ត​។ 


 
 
​មិនតែប៉ុណ្ណោះ មិន​ថា​ក្រោម​ស្ថានភាព​ផ្លូវ​លំបាក​យ៉ាងណា​នោះទេ ក៏ Ford Ranger Raptor មិន​រួញរា​នោះដែរ ព្រោះ​រថយន្ត​នេះ​មាន​បំពាក់​ជាមួយនឹង​ប្រអប់លេខ​ថ្មី 10 លេខ និង​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) ទាំង​ផ្លូវ​ធម្មតា និង ផ្លូវ​លំបាក រួមមាន​ដូចជា​៖ 
 
•​ ​ស្ថានភាព​ផ្លូវ​ធម្មតា (Normal mode): ផ្ដល់​ផាសុក​ភាពមិន​ស៊ីប្រេង​ងាយស្រួល​ក្នុង ការបើកបរ​។​
 



 
•​ ​ការបើកបរ​បែប​ស្ព័​រ (sport mode): ផ្ដល់នូវ​សន្ទុះ​ខ្លាំង​សក្ដិសម​សម្រាប់​អ្នក​ដែល ចូលចិត្ត​បើកបរ​ល្បឿន​លឿន​។​
 

 
•​ ​ផ្លូវ​ស្មៅ​/​គ្រួស​/​ព្រិល (Grass/gravel/snow mode): ជួយ​ឲ្យ​រថយន្ត​មាន​លំនឹង និង​មិន រអិល​ពេល​បើកបរ​លើផ្លូវ ដែល​ងាយ​នឹង​រអិល​។​
 

 
•​ ​ផ្លូវដី​ភក់​/​ដីខ្សាច់ (Mud/sand mode): សម្រួល​ការបើក​បរជៀ​សវាង​ការ​ផុង កង់​ពេល បើកបរ​លើ​ភក់ ឬ​ខ្សាច់​។​
 



 
•​ ​ផ្លូវ​ថ្ម (Rock mode): សម្រួលការ​បើកបរ​ឲ្យ​មាន​ភាពរលូន មិន​រលាក់​ខ្លាំង ពេល​បើកបរ លើ​គ្រួស ឬ​ថ្ម​។​
 

 
•​ ​Baja Mode: ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅលើ​ផ្លូវ Off-road ហើយ​អ្នក​ក៏​មិនបាច់​បារម្ភ​ដែរ​នៅពេល​បើកបរ​លើផ្លូវ ដែលមាន​ទឹក​លិច ព្រោះ Ford Ranger Raptor អាច​ចុះ​ទឹកបាន​ដល់​ទៅ 850 mm ឯណោះ​។​
 



 
​លើសពីនេះទៅទៀត ក្នុងនោះ​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​កា​ពី​តាស ដែលមាន​ការកំណត់ 3 ជម្រើស​ឲ្យ​អ្នក​ជ្រើសរើស​៖ 
 
•​ ​2H Two-wheel drive សម្រាប់​បើកបរ​លើផ្លូវ​ដែលមាន​ឧបសគ្គ តិចតួច​។​
•​ ​4H Four-wheel drive សម្រាប់​បើកបរ​ល្បឿន​លឿន​លើផ្លូវ Off-road​។​
•​ ​4L Low-range four wheel drive ផ្ដល់​កម្លាំង​ខ្លាំង និង​ជួយ​ទប់​លំនឹង​កង់​ពេល​បើកបរ នៅលើ​ផ្លូវ ដែល​លំបាក​ខ្លាំង និង​មាន​ឧបសគ្គ​ច្រើន​។ 
 

 
​ក្រៅពីនេះ Ford Ranger Raptor ក៏មាន​បំពាក់​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា ប្រព័ន្ធ បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ បច្ចេកវិទ្យា SYNC 3 និង​អេក្រង់ Touchscreen 8 អ៊ី​ញ​សម្រាប់​ស្ដាប់​វិទ្យុ តន្ត្រី និង​ការកម្សាន្ត​នានា កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើផ្លូវ​កោង និង​រអិល ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​រេ​ពេល​ដឹក​ឥ​វ៉ាន់​ធ្ងន់ៗ​។​
 



 
​កាន់តែ​ពិសេស​ទៅទៀត​នោះ ឥឡូវនេះ​លោក​-​អ្នកទិញ​ភ្លាម នឹង​ទទួលបាន​រថយន្ត​ភ្លាម ជាមួយ​តម្លៃ​ពិសេស​ត្រឹមតែ $75,000 តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត​រាល់​ការទិញ​រថយន្ត Ford លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។ សម្រាប់​ពត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ 012 333 975​។​
 
​បើ​ចង់ដឹង​ច្បាស់​សូម​ទស្សនា Video ខាងក្រោម​៖
 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com