ជាតិ
វីដេអូ
សិស្ស​មន្ត្រីជាន់ខ្ពស់​សប្បាយ​ចិត្ត ក្រោយ​បាន​បំពេញ​កម្មសិក្សា​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​
05, Nov 2019 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
សិស្ស​មន្ត្រី​ខ្ពស់​ជំនា​ន់ទី​១០​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​៣​រូប មាន​អារម្មណ៍​រីករាយ និង​មាន​មោទកភាព​នៅពេលដែល​ពួកគេ​បានធ្វើ​កម្មសិក្សា​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។ លោក នី អាទិ​គុណ​, លោក រិ​ន ច័ន្ទ​បុត្រ និង​លោក ខុម តុលា នឹង​បញ្ចប់​កម្មសិក្សា​នៅ​ចុងខែ​វិច្ឆិកា​នេះ ក្រោយពី​ពួកគេ​បាន​បំពេញ​កម្មសិក្សា​រយៈពេល​២​ខែ​កន្លះ​។​

 
​សិស្ស​កម្មសិក្សា​ទាំងបី​សុទ្ធតែ​អះអាងថា ពួកគេ​បាន​ស្វែងយល់​ច្រើន​ពី​ការងារ​ជាក់ស្តែង​នៅក្នុង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស​។ លោក ខុម តុលា បាន​ភ្ញាក់ផ្អើល​នឹង​ភាព​មមាញឹក​របស់លោក​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េ ខណៈដែល លោក អាទិ​គុណ បាន​ស្វែងយល់​ច្រើន​អំពី​ការត្រៀម​រៀបចំ​កម្មវិធី​ជំនួប​ទ្វេភាគី​របស់​មេដឹកនាំ​កម្ពុជា​ជាមួយ​មេដឹកនាំ​កូរ៉េ ដែល​ត្រូវ​គ្រោង​នៅ​ចុងខែ​វិច្ឆិកា​នេះ​។ ចំណែកឯ សិស្ស​កម្មសិក្សា ច័ន្ទ​បុត្រ ឯណោះ​វិញ ក្រៅពី​បាន​យល់​អំពី​វិធានការ​ដោះស្រាយ​បញ្ហា​របស់​ពលករ​ហើយ ការរៀនសូត្រ​សម្រប​ខ្លួន​ទៅតាម​អាកាសធាតុ របៀបរបប​នៃ​ការរស់នៅ និង​ស្វែងយល់​អំពី​វប្បធម៌ ប្រពៃណី​របស់​ប្រទេស​ទទួល ក៏​ជាការ​ងារ​ដែល​មន្ត្រីការទូត​ម្នាក់ មិនត្រូវ​មើលរំលង​ដែរ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com