កីឡាករ​លំដាប់​ពិភពលោក​ចំនួន​៦​រូប នឹង​ប៉ះគ្នា​ក្នុង​កម្មវិធី ONE: MASTERS OF FATE
ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ​លំដាប់​ពិភពលោក​ចំនួន​៦​រូប នឹង​ប៉ះគ្នា​ក្នុង​កម្មវិធី ONE: MASTERS OF FATE
05, Nov 2019 , 9:59 pm        
រូបភាព
ONE: MASTERS OF FATE សម្បូរ​ដោយ​កីឡាករ​លំដាប់​ពិភពលោក ដែល​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​ហ្វីលីពីន​ហ៊ោកញ្ជ្រៀវ​អបអរ​មុន​ដាច់​ឆ្នាំ​២០១៩​។ នេះ​ជាការ​ប្រកួត​លំដាប់​ពិភពលោក លើកចុងក្រោយ​សម្រាប់​ឆ្នាំ​២០១៩ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ក្នុងនោះ​ក៏មាន​កីឡាករ​ខ្លាំងៗ​មាន​ទេពកោសល្យ​ក្នុងស្រុក​ជាច្រើន ដែល​ឈានដល់​កម្រិត​កំពូល​នៃ​ការប្រកួត​គុន​ដូច គុន​ចម្រុះ ក្បាច់​មួយ​ថៃ  វូ​ស៊ូ និង​ប្រដាល់​ជាដើម​។

 
​គូ​ឯក ONE Strawweight World Championship
 

 
​កីឡាករ​ហ្វីលីពីន​២​រូប​នឹង​ប្រកួត​ឲ្យ​កក្រើក​នៅមុខ​អ្នកគាំទ្រ​ខ្លួន​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​លំដាប់​ពិភពលោក ONE Strawweight World Championship​។ Joshua Pacio ឬ​ហៅថា​«The Passion» ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Championship ២​សម័យកាល នឹង​ការពារ​ខ្សែក្រវាត់​ខ្លួន​លើកដំបូង​ដើម្បី​ក្លាយជា​កីឡា​ករទី​២​ក្នុងការ​ការពារ​កំណ​ត់​ត្រា​នេះ​។ 

 
​អ្នក​ដែល​ត្រូវ​មក​ដណ្ដើម គឺ​កីឡាករ  Rene Catalan ឬ​ហៅ​ក្រៅ​ថា​«The Challenger» ដែល​នឹង​ចូលមក​ប្រកួត​កម្រិត​ខ្ពស់បំផុត​លើកដំបូង​ក្នុង​អាជីព​គុន​ចម្រុះ ក្នុង​បំណង​បន្ថែម​ខ្សែក្រវាត់​ផ្សេងទៀត​ក្រៅពី​ខ្សែក្រវាត់ Wushu World Titles ដែល​រូបគេ​ឈ្នះ​កាល​ឆ្នាំ​២០០៣ និង ២០០៥​។​
 
​កីឡាករ​គុន​ចម្រុះ​កម្រិត​ខ្ពស់បំផុត​
 

 
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Eduard Folayang ឬ​«Landslide» បានឈ្នះ​ខ្សែក្រវាត់​ពីរលើក​ក្នុង​អាជីព​របស់ខ្លួន​។ «Landslide»​នឹង​ជួប​កីឡាករ​ម៉ុង​ហ្គោ​លី  Amarsanaa Tsogookhuu  ក្នុង​លំដាប់​គូ​ឯក​រង​។ ចំណែក​មិត្ត​រួម​ក្រុម Team Lakay កីឡាករ Geje Eustaquio បាន​ហក់​ឡើង​យ៉ាងខ្ពស់​នៅ​សង្វៀន ONE Championship ដើម្បី​ឈ្នះ ONE Flyweight World Title នៅ​ឆ្នាំ​២០១៨​។  
 
Geje នឹងត្រូវ​ប្រឈម​នឹង​គូសត្រូវ​ចាស់​មកពី​ហ្វាំ​ង​ឡង់ កីឡាករ Toni Tauru ដែលជា​ម្ចាស់​ខ្សែក្រវាត់ CWFC Bantamweight World Champion​។ ជាមួយគ្នា​នោះ កីឡាករ​ជប៉ុន Yoshitaka Naito ដែលជា​កីឡាករ​កាន់​ខ្សែក្រវាត់ ONE Strawweight World Champion បានយូរ​ជាង​ក្នុង​ប្រវត្តិសាស្ត្រ ត្រូវ​ឡើងមក​ជួប​ជើង​ខ្លាំង Pongsiri Mitsatit​។​
 
​កីឡាករ​ល្អ​បំផុត​ពី «The Art Of Eight Limbs» ឬ កី​ឡករ​ជំនាញ​ក្បាច់​មួយ​ថៃ​
 
 
​មានការ​ប្រកួត​ក្បាច់​មួយ​ថៃ​រហូតដល់​៤​គូ​នៅ​សង្វៀន Mall Of Asia Arena ហើយ​មួយគូ​មាន​គូ​លំដាប់​ពិភពលោក World Champion ប៉ះ World Champion​។ ចំណែក​ការប្រកួត ONE Super Series ក៏​សុទ្ធតែ​កីឡាករ​ល្អ​បំផុត​គួរ​ចង់​ទស្សនា​ដែរ​។ ជើងឯក Muay Thai World Champion ៧​សម័យ  Sangmanee Sathian MuayThai  ឬ “The Million Dollar Baby” នឹង​ជួប​ជើង​ខ្លាំង Muay Thai World Champion ២​សម័យកាល Azize Hlali ឬ «The Magician»​។ 
 
​ក្នុងនោះ​ម្ចាស់​ខ្សែក្រវាត់ WBC និង IPCC Muay Thai World Champion កីឡាករ Alma Juniku ត្រូវ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់ ISKA Muay Thai World Champion កីឡាករ  Anne Line ឬ ហៅថា «Ninja»​។ កីឡាករ Han Zi Hao ម្ចាស់​ខ្សែក្រវាត់ Top King Muay Thai World Champion ត្រូវ​បញ្ចេញ​សមត្ថភាព​ទល់នឹង Kongsak PK.Saenchaimuaythaigym ដែលជា​ម្ចាស់​ខ្សែក្រវាត់ Lumpinee Stadium Muay Thai World Champion ៣​សម័យកាល​។  


 
​ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ២​សម័យកាល​កីឡាករ  Tukkatatong Petpayathai  នឹង​ជួប​ម្ចាស់​ខ្សែក្រវាត់ Shoot Boxing Lightweight World Champion កីឡាករ​ជប៉ុន Hiroaki Suzuki​។ ជាមួយគ្នា​នោះ ម្ចាស់​ជើងឯក Muay Thai World Champions ២​រូប​ទៅ​ប្រកួត​គុន​ចម្រុះ ដូចជា Stamp Fairtex ម្ចាស់​ខ្សែក្រវាត់ ONE Atomweight
Muay Thai និង Kickboxing World Title ត្រូវ​តតាំង​ជើង​ខ្លាំង​កីឡាការិនី​វៀតណាម Bi Nguyen ឬ​«Killer Bee»  ក្នុង​គោលដៅ​ឈានទៅរក​ការ​ឈ្នះ​ខ្សែក្រវាត់​ទី​៣​ក្នុង​គុន​ពិភព​គុន​ចម្រុះ​។​
 
​ដូចគ្នានេះដែរ​ជើងឯក IFMA Muay Thai World Champion កីឡាករ Robin Catalan ត្រូវ​រៀបចំខ្លួន​ប្រជែង​នឹង​កីឡាករ​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​ចំបាប់​អូឡាំពិក​សញ្ជាតិ​គុយបា Gustavo Balart ដែល​ធ្លាប់​ចាញ់ ចាន់ រតនា​៕  



Tag:
 ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com