អត្ថបទពាណិជ្ជកម្ម
លោក នួន អក ផ្តល់​ថវិកា​៤,០០០​ដុ​លា្ល​រ​ក្នុង​មួយខែ ដល់​មណ្ឌល​កុមារកំព្រា​មួយកន្លែង ក្នុង​ខេត្តកំពង់ស្ពឺ
06, Nov 2019 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ស្ពឺ​៖ លោក នួន អក បាន​បរិច្ចាគ​ថវិកា​ចំនួន ៤,០០០​ដុល្លារ​ជា​រៀងរាល់ខែ ដល់​មណ្ឌល​កុមារកំព្រា​មួយ ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ លោក នួន អក បញ្ជាក់ថា ការផ្តល់ជូន​ថវិកា​សប្បុរសធម៌​ដល់​មណ្ឌលកុមារ​កំព្រា​នេះ នឹងធ្វើ​ឡើងជា​រៀងរាល់ខែ​ដែលមាន​រយៈពេល​២០​ឆ្នាំ ដើម្បី​ជួយ​ក្មេង​កំព្រា​នៅក្នុង​មណ្ឌល​នោះ ឱ្យទទួល​បាន​អាហារ សម្លៀកបំពាក់ និង​ការសិក្សា​គ្រប់គ្រាន់​។
 
​កាលពី​ថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ​២០១៩ លោក នួន អក ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គ្រូបង្វឹក​ផ្នែក​អចលនទ្រព្យ​ឆ្នើម និង​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយរូប​នោះ ធ្វើដំណើរ​ទៅ​មណ្ឌលកុមារ​កំព្រា​មួយកន្លែង ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បី​ប្រគល់​ថវិកា​សប្បុរស ចំនួន ៤,០០០​ដុល្លារ និង​សម្ភារ​ចំ​បាច់​មួយចំនួនទៀត ដូចជា សម្ភារ​សិក្សា អង្ករ និង​សម្លៀកបំពាក់​ជាដើម​។​
 
​ថវិកា​នេះ ត្រូវបាន​ប្រគល់​ទៅ​លោក នូវ សារ៉ាត់ ប្រធាន​មណ្ឌល​កុមារកំព្រា​ឈ្មោះថា មណ្ឌលកុមារ​កំព្រា ឧកញ៉ា នួន អក ព្រៃ​ជុំ​។ បើតាម លោក នួន អក បាន​បញ្ជាក់ថា គិត​មកទល់ពេលនេះ គឺមាន​រយៈពេល​៨​ខែ​ហើយ ដែល​លោក​បានប្រគល់​ថវិកា​ប្រចាំខែ​ជូន​មណ្ឌលកុមារ​កំព្រា​នេះ រួម​ជាមួយនឹង​សម្ភារ​ចំ​បាច់​មួយចំនួនទៀត ដូចជា​សម្ភារ​សិក្សា អង្ករ និង​សម្លៀកបំពាក់​ជាដើម​។ 


 
​សប្បុ​ជន​ដដែល បានបញ្ជាក់​នៅក្នុងពេល​ប្រគល់​ប្រាក់ឧបត្ថម្ភ​ថា ក្មេង​កំព្រា​ទាំងនោះ ក្រៅពី​ទទួល​បានការ​ទំនុប​បម្រុង ផ្នែក​អាហារ ស្នាក់នៅ និង​សិក្សា​រៀនសូត្រ​ចប់​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​)​ហើយ​នោះ  លោក​នឹង​បន្ត​ជួយ​ដល់​ក្មេង​កំព្រា​ទាំងនោះ​ទៀត ឱ្យទទួល​បានការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា ទៅតាម​ជំនាញ​ដែល​ពួកគេ​ស្រលាញ់ និង​ចូលចិត្ត​រៀងៗ​ខ្លួន រហូត​ទទួលបាន​ការងារ​ធ្វើ​ប្រចាំជីវិត​។ លោក​បាន​និយាយ​ដូច្នេះ​៖«​ក្មេងៗ​គឺ​ទំពាំង​ស្នង​ឬ​ស្សី ហើយ​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​ការជួយ​យ៉ាងខ្លាំង​ដល់​ប្រទេសជាតិ​»​។ 
 
​នៅក្នុង​ឱកាស​នេះដែរ លោក នួន អក ក៏បាន​ប្រកាស​ស្វែងរក​ជំនួយ​បន្ថែមទៀត ដើម្បី​ពង្រីក​មណ្ឌលកុមារ​កំព្រា​នេះ សម្រាប់​ជួយ​ដល់​ក្មេង​កំព្រា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។ បច្ចុប្បន្ន នៅ​មណ្ឌល​កុមារកំព្រា​នេះ មានលទ្ធភាព​អាចជួយ​ក្មេង​កំព្រា​បាន​ជិត​៥០​នាក់ ប៉ុណ្ណោះ​។ បើតាម លោក នួន អក ក្រៅពី​ជួយ​ដល់​មណ្ឌល​កុមារកំព្រា ក្នុង​ខេត្តកំពង់ស្ពឺ​នេះ លោក ក៏បាន​ជួយឧបត្ថម្ភ ថវិកា​ដល់​ម​ណ្ទ​ល​កុមារកំព្រា​មួយកន្លែង​ទៀត នៅក្នុង​ខេត្តសៀមរាប ចំនួន​៤០០០​ដុល្លារ​ក្នុង​មួយខែ​ផងដែរ​៕ 









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com