អត្ថបទពាណិជ្ជកម្ម
ROLLS-ROYCE បំពេញ​ត្រកូល BLACK BADGE ជាមួយ​ម៉ូ​ឌែ​ល CULLINAN
08, Nov 2019 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង Goodwood ចក្រភព​អង់គ្លេស​(​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩)៖ ក្រុមហ៊ុន Rolls-Royce Motor Cars បានបង្ហាញ​រថយន្ត​ស៊េរី Black Badge (​ឡូហ្គោ​ពណ៌​ខ្មៅ​) ជា​លើកដំបូង​របស់ខ្លួន ក្នុង​កម្មវិធី​ពិ​ព័រ​ណ៌​រថយន្ត ក្នុង​ទីក្រុង​ហ្សឺ​ណែវ កាលពី​ខែមីនា ឆ្នាំ​២០១៦​។ Rolls-Royce បានបង្ហាញ​រថយន្ត​ប្រភេទ Black Badge នេះ​ជា​លើក​ទី​១ ជាមួយនឹង​ម៉ូ​ឌែ​ល Wraith និង Ghost ក្នុង​ឆ្នាំ​២០១៦ មុននឹង​បញ្ចេញ​ម៉ូ​ឌែ​ល Dawn ក្នុង​ឆ្នាំ​២០១៧​។ នៅថ្ងៃនេះ ត្រកូល​នៃ​រថយន្ត​ដ៏​ប្រណិត​មួយ​នេះ នឹងត្រូវ​បំពេញ​ជាមួយនឹង​ការផលិត​រថយន្ត Black Badge Cullinan (​ប្រភេទ SUV) ដែលមាន​ពណ៌​ខ្មៅ​ដិត និង​ទាក់ទាញ​បំផុត​នៃ​ត្រកូល Black Badge​។
 
​លោក Torsten Müller-Ötvös នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Rolls-Royce Motor Cars បាន​មានប្រសាសន៍ថា រថយន្ត Black Badge ឆ្លុះបញ្ចាំង​ពី​ចំណង់​ចំណូលចិត្ត របស់​ក្រុម​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​របស់ Rolls-Royce ពោល​ទាំង​សុភាពរ​បុស និង​សុភាពនារី ដែល​ចូលចិត្ត​ប្រថុយប្រថាន ពុះពារ​ឧបសគ្គ​ផ្សេងៗ និង​បង្កើត​ភាពជោគជ័យ​ដោយ​ខ្លួនឯង​។ លោក Torsten Müller-Ötvös បន្ថែម​៖«​ពេលវេលា​បានមក​ដល់​ហើយ សម្រាប់ Rolls-Royce ក្នុងការ​បង្ហាញ​រថយន្ត​ដ៏​ខ្មៅ និង​ទាក់ទាញ​បំផុត នៃ​ត្រកូល Black Badge​។ Black Badge Cullinan គឺជា​ស្តេច​នាពេល​រាត្រី​»​។​
 
​ដំបូង​ឡើយ Rolls-Royce Cullinan ត្រូវបាន​ផលិត​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​វ័យក្មេង ដែលមាន​ការប្រថុយប្រថាន​ខ្ពស់​។ រថយន្ត​មាន​ត្រា​ធ្វើ​ពី​ប្រាក់​នេះ ត្រូវបាន​ផលិត​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៨ និង​បាន​ក្លាយជា​ប្រភេទ​យន្ត SUV ដ៏​ល្អ​ប្រណិត​ភ្លាមៗ ក្នុង​ពិភពលោក​។ នេះ​គឺជា​លើក​ទី​១​ហើយ ដែល​ម៉ូ​ឌែ​ល Cullinan នេះ បាន​ឆ្លងកាត់​ការ​រចនា​ម៉ូត តាមបែប Black Badge ដើម្បី​ត្រៀមខ្លួន ក្នុងការ​បោះជំហាន​ទៅកាន់​ទំព័រ​ថ្មី​មួយ​។ 
​លោក Müller-Ötvös បានបញ្ជាក់​បន្តថា​៖ «​នៅមុន​ពេល យើង​បានបង្ហាញ​រថយន្ត Black Badge ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៦ គំនិត​នៃ​ការផលិត​លើ​ផលិតផល​មួយ ដើម្បី​បំពេញតម្រូវការ​អតិថិជន និង​មាន​លក្ខ​ខណៈ​ប្លែក​ពី​ស៊េរី​មុនៗ បាន​បង្កើត​ឲ្យ​មានការ​ពិភាក្សា​ផ្ទៃក្នុង​យ៉ាង​ក្តៅគគុក​»​។​


 
​ម៉ូ​ឌែ​ល​ថ្មី​នេះ ត្រូវបាន​រចនា​ដោយមាន​ការផ្លាស់ប្តូរ​ផ្នែក​រូបរាង​ខាងក្រៅ​នៃ​រថយន្ត ដោយ​និមិត្តសញ្ញា​ផ្សេងៗ​របស់​រថយន្ត Black Badge ក្នុងនោះ​រាប់បញ្ចូល​ទាំង​ឡូហ្គោ «Double R» នៅ​ផ្នែក​ខាងមុខ ត្រា​ពណ៌​ខ្មៅ​ធ្វើ​ពី​ប្រាក់​នៅ​ផ្នែក​ចំហៀង និង​ខាងក្រោយ​រថយន្ត ស៊ុម​នៅ​ជុំវិញ​កញ្ចក់ទ្វារ កន្លែង​បើក​គូទ​ក្រោយ ផ្ទៃ​ខាង​ក្នុងនៃ​គូទ​ក្រោយ​រថយន្ត កញ្ច្រែង​ទប់​ខ្ស​ល់​ផ្នែក​ខាងមុខ និង​បំពង់​ស៊ី​ម៉ាំង សុទ្ធសឹង​ត្រូវបាន​រចនា​ទៅជា​ពណ៌​ខ្មៅ​ទាំងអស់​។ 
 
Black Badge Cullinan ផ្តល់នូវ​ភាព​ទាក់ទាញ ជាមួយនឹង​ការ​រចនា​ពណ៌​ផ្នែក​ខាងក្នុង​ដ៏​ប្រណិត​។ ក្រុម​អ្នក​រចនា​ពណ៌ និង​ផ្ទៃ​ខាងក្នុង​រថយន្ត បាន​បង្កើត​ពណ៌​ស្បែក​ពូករថ​យន្ត​ថ្មី​មួយ ឈ្មោះថា Forge Yellow ដើម្បី​បង្ហាញ​ពី​ប្រណិត​ភាព នៃ​យីហោ​របស់​រថយន្ត​នេះ​។ ដូចគ្នា​ទៅនឹង​ពណ៌​ស្បែក​ពូក​ដទៃទៀត ពណ៌​មួយ​នេះ គឺអាច​ដាក់បញ្ចូល​ក្នុងការ​រ​រចនា​ម៉ូត ទៅតាម​តម្រូវការ​របស់​អតិថិជន​។ ដើម្បី​បង្ហាញ​ពី​ប្រណិត​ភាព​បន្ថែមទៀត របស់​រថយន្ត Rolls-Royce និមិត្តសញ្ញា​បង្ហាញ​ពី​ភាព​គ្មាន​ទីបញ្ចប់ (Infinity) ត្រូវបាន​រំលេច​ឡើង នៅ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត​។ 
 
​ជាមួយនឹង​ការកែសម្រួល​ផ្នែក​បច្ចេកទេស​ឲ្យ​កាន់តែ​ល្អប្រសើរ រថយន្ត Rolls-Royce ស៊េរី​ថ្មី​នេះ នឹងត្រូវ​ដំឡើង​ជាមួយនឹង​ម៉ាស៊ីន 6.75-litre V12 ដែល​នឹងធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ជាង​មុន ក៏ដូចជា​មាន​សន្ទុះ​ខ្លាំង​ក្នុងពេល​បើកបរ​។ 


 
​អំពី​ក្រុមហ៊ុន Rolls-Royce Motor Cars
Rolls-Royce Motor Cars គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​របស់​ក្រុមហ៊ុន BMW Group និង​ជា​ក្រុមហ៊ុន ផ្សេងគ្នា​មួយ​ពី​ក្រុមហ៊ុន Rolls-Royce plc ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​យន្តហោះ និង​ប្រព័ន្ធ​មេកា​និក​។ បុគ្គលិក​ជំនាញ​ទាំង​បុរស និង​ស្រី​ជាង​២០០០​នាក់ កំពុងតែធ្វើការ​នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars និង​រោងចក្រ​ផលិត​រថយន្ត​ក្នុង​ទីក្រុង Goodwood តំបន់ West Sussex ដែលជា​កន្លែង​តែមួយ​ក្នុង​ពិភពលោក ដែល​រថយន្ត​ប្រណិត​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​ផលិត​ដោយ​ដៃ​។  
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង PressClub​។ 
 
​ចំហេះ​ឧស្ម័ន​កាបូន និង​កម្រិត​នៃ​ការ​ស៊ីប្រេង​៖
●​ ​Black Badge Cullinan មាន​ចំហេះ​ឧស្ម័ន​កាបូន​ក្នុង​កម្រិត ៣៧០-៣៧៧ ក្រាម​/១​គីឡូម៉ែត្រ និង​កម្រិត​ស៊ីប្រេង ១៦,៣-១៦,៦ លីត្រ​/១០០​គីឡូម៉ែត្រ​៕




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com