អន្តរជាតិ
អាមេរិក​សង្ឃឹមថា​ថ្ងៃ​៩​វិច្ឆិកា​នឹង​ផ្តោតលើ​«​ការផ្សះផ្សា​ជាតិ​,​កិច្ចសន្ទនា​សន្តិភាព​..»
08, Nov 2019 , 10:12 am        
រូបភាព
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (AFP)
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (AFP)
ដោយ:
​រដ្ឋាភិបាល​អាមេរិក តាមរយៈ​ក្រសួងការបរទេស​ខ្លួន បាន​សម្តែង​ការ​សាទរ​ប្រជាជន​កម្ពុជា​ក្នុងឱកាស​ខួប​ទី​៦៦​នៃ​ទិវា​ឯករាជ្យ​ជាតិ ថ្ងៃ​៩ វិច្ឆិកា ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ចុះផ្សាយ​ថ្ងៃ ៧ វិច្ឆិកា ២០១៩ លើ​វេ​ប​សាយ​របស់​ក្រសួងការបរទេស​អាមេរិក​។​

 
​បើ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) គូសបញ្ជាក់ថា​៖«​ដោយ​ទទួលស្គាល់​គុណ​តម្លៃ​ដែល​ប្រជាជន​កម្ពុជា​និង​អាមេរិក​ចែករំលែក យើង​សង្ឃឹមថា ថ្ងៃនេះ [៩ វិច្ឆិកា​] នឹង​ផ្តោត​សំខាន់​លើ​ការផ្សះផ្សា​ជាតិ​, កិច្ចសន្ទនា​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​»​។ 
 
«​យើង​អបអរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ស​ហ​រដ្ឋ​អាមេរិក​-​កម្ពុជា ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​ឯករាជ្យ ប្រជាធិបតេយ្យ និង​វិបុល​សុខ ច្រើន​បន្ថែមទៀត​»​។ សេចក្តីប្រកាស​ដដែល បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា សហរដ្ឋអាមេរិក អបអរសាទរ​កម្ពុជា​ក្នុងឱកាស​បុណ្យជាតិ ថ្ងៃ​៩ វិច្ឆិកា ហើយ​ផ្ញើ​សារ​ជូនពរ​ទៅដល់​ប្រជាជន​កម្ពុជា​ទាំងអស់​៕
 

Tag:
 ​សហរដ្ឋអាមេរិក​
  កម្ពុជា​
  ៩​វិច្ឆិកា​
  បុណ្យ​ឯករាជ្យ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com