ជាតិ
នយោបាយជាតិ
ត្រាំ ថ្វាយលិខិតមកព្រះមហាក្សត្រខ្មែរថា «អាមេរិក នៅជាមួយពលរដ្ឋខ្មែរ»
× ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្វាយលិខិតមកព្រះមហាក្សត្រកម្ពុជា ដើម្បីអបអរសាទរកម្ពុជា ដែលនឹងរម្លឹកខួប៦៦ឆ្នាំនៃទិវាឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងលិខិតដែលចុះតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយទើបត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទូលថ្វាយព្រះមហាក្សត្រកម្ពុជា ដូច្នេះថា៖«សហរដ្ឋអាមេរិក នៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលចង់បានព្រះរាជាណាចក្រមួយ ប្រកបដោយសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និង អធិបតេយ្យភាព»។
នៅថ្ងៃទី៧ ខែវិច្ឆិកា ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ក៏មានសារអមអរសាទរបុណ្យឯករាជ្យកម្ពុជាដែរ។ ជាមួយគ្នានេះ លោក ម៉ៃ សង្ឃឹមថា ថ្ងៃ៩វិច្ឆិកា នឹងផ្តោតសំខាន់លើការផ្សះផ្សាជាតិ កិច្ចសន្ទនា និង ប្រជាធិបតេយ្យ។
ក្រសួងការបរទេសអាមេរិក ចុះផ្សាយពីសម្តីរបស់លោក ម៉ៃ ដូច្នេះថា៖«យើងអបអរចំពោះកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក-កម្ពុជា ក្នុងការកសាងប្រទេសកម្ពុជាប្រកបដោយឯករាជ្យ ប្រជាធិបតេយ្យ និង វិបុលសុខ....»៕ Tag:
កម្ពុជា
អាមេរិក
ព្រះមហាក្សត្រ
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com