ផ្លូវការ​ហើយ​! ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ បានប្រកាស​កិច្ចសហការ​ជា​ដៃគូ ជាមួយ​ក្រុមបាល់ទាត់ Manchester City ក្នុង​បំណង​រួម​តែមួយ​
អត្ថបទពាណិជ្ជកម្ម
ផ្លូវការ​ហើយ​! ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ បានប្រកាស​កិច្ចសហការ​ជា​ដៃគូ ជាមួយ​ក្រុមបាល់ទាត់ Manchester City ក្នុង​បំណង​រួម​តែមួយ​
08, Nov 2019 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ និង​ក្រុមបាល់ទាត់ Manchester City បានប្រកាស​រួមគ្នា​ជា​ផ្លូវការ នូវ​កិច្ចសហការ​ជា​ដៃគូ​ពាណិជ្ជកម្ម ក្នុង​គោលបំណង​រួមគ្នា​តែមួយ នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង​នៅ​ផ្សារ​ទំនើប NORO MALL​។

​លោក លាង ពៅ (​ភី​ត​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុន​ផលិត ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ បាន​ថ្លែង​ក្នុង​ពិធី​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចសហការ​ជា​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​ក្រុមបាល់ទាត់ Manchester City ដែលជា​ក្រុមបាល់ទាត់​កំពូល​ប្រចាំ​ចក្រភព​អង់គ្លេស​ថ្ងៃនេះ គឺជា​សមិទ្ធផល​នៃ​ភាពជោគជ័យ​ថ្មី​មួយទៀត សម្រាប់​ផលិតផល ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ របស់​យើង បន្ថែម​ទៅលើ​ភាពជោគជ័យ​ដែល​ក្រុមហ៊ុន​ដណ្តើមបាន នូវ​ចំណែក​ទីផ្សារ​ក្នុង​ចំណែក​ដ៏​ច្រើន ដូច​ការរំពឹងទុក សម្រាប់​ឆ្នាំ ២០១៩ នេះ​»​។



​លោក​បន្តទៀតថា  កិច្ចសហការ​នេះ ធ្វើឡើង​ក្នុង​បំណង​ដ៏​មាន​សារៈប្រយោជន៍​រួមមួយ ក្នុងការ​លើកកម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ជាពិសេស​សម្រាប់​កុមារ​ក្រោម​អាយុ ១៦ ឆ្នាំ នៅតាម​សហគមន៍​តែម្តង តាមរយៈ​វគ្គ​បង្ហាត់បង្ហាញ​ខ្លី​ផ្ទាល់ ពី​គ្រូបង្វឹក​ផ្ទាល់​ក្រុម Manchester City នៅពេល​ខាងមុខនេះ​។



​លោក​បន្ថែមទៀតថា​៖«​យើង​ក៏​កំពុងតែ​ពិចារណា ទៅលើ​រង្វាន់​បន្ថែម សម្រាប់​អ្នក​និយម​ពិសា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ផងដែរ គឺ​ឱកាស​ឈ្នះ​បាន​រង្វាន់ ទៅ​ទស្សនកិច្ច​ចក្រភព​អង់គ្លេស និង     ទស្សនា​ផ្ទាល់​ការប្រកួត​បាល់ទាត់ របស់​ក្រុម Manchester City ក្នុង​ពានរង្វាន់  English Premiere League ប្រចាំឆ្នាំ​»​។  



​លោក​ក៏បាន​ណែ​នាំអោយ​ស្គាល់​ផងដែរ នូវ​ទូត​សុ​ឆន្ទៈ​ទាំង ៤​នាក់ ដំបូង​គេ​បង្អស់ របស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ផងដែរ គឺ​កីឡាករ​ខ្សែរ​ប្រយុទ្ធ​ក្រុម Manchester City គឺ​លោក Gabriel Jesus, លោក Raheem Sterling និង​កីឡាករ​ខ្សែរ​បំរើ​ប្រយុទ្ធ​លោក Riyad Mahrez រួមជាមួយ​នឹង​កីឡា​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​មួយរូប គឺ​លោក ធា​រី ចន្ថា​ប៊ី​ន​។ 



​អ្នកតំណាង​ពី​ក្រុមបាល់ទាត់ Manchester City គឺ​លោក Stephan Cieplik អគ្គនាយករង និង​ជានា​យក​គ្របគ្រង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​បាល់ទាត់ ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា ៖«​តាមរយៈ​ការវាយតម្លៃ ទាំង​ទៅលើ​ទាំង​កេរ្តិ៍ឈ្មោះ គុណភាព និង​ប្រភេទ​ភេសជ្ជៈ​នេះ បូករួម​ជាមួយ​ការគាំទ្រ​ដ៏​ច្រើន ពី​ពលរដ្ឋ​កម្ពុជា​ចំពោះ ភេ​ស្ជៈ​ប៉ូវ​កម្លាំង វើក យើង​អាច​សន្ម​ត់​បាន​ថា ជា​ផលិតផល​ដែល​សាក​សម​បំផុត ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមបាល់ទាត់​រប​ស់​យើង ដើម្បី​សម្រេច​គោលបំណង​រួម ក្នុងការ​ចូលរួមចំណែក បង្កើន​សមត្ថភាព ដល់​កុមារ​ក្រោម​អាយុ ១៦ ឆ្នាំ នៅតាម​សហគមន៍​ក្នុងប្រទេស​កម្ពុជា លើ​វិស័យ​បាល់ទាត់​»​។ 



​លោក Stephan Cieplik  បន្តថា ក្នុង​ភាពជា​ដៃគូ​នេះ ក្រុម​បាល់​ទាល់​របស់លោក នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព ដើម្បី​នាំមក​នូវ​មោទកភាព ដល់​អ្នកគាំទ្រ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​អតិថិជន ដែល​និយម​ពិសា​ភេ​ស្ជៈ​ប៉ូវ​កម្លាំង វើក ផងដែរ តាមរយៈ​ការប្រឹងប្រែង​ការពារ​តំណែង​ជើងឯក ២​រដូវ​កាល ជាប់​គ្នា​របស់ខ្លួន នៅក្នុង​ការប្រកួត​ពាន English Premiere League ប្រចាំឆ្នាំ​៕















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com