ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ប្រាក់ជាង២៥ម៉ឺនដុល្លារ ដល់មជ្ឈមណ្ឌលតម្កល់ឯកច្បាប់ជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានអនុម័តផ្តល់ថវិកាចំនួន ២៥១,៩៧០ដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងអនុវត្តអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ម.ត.ឯ.ច)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៨វិចិ្ឆកា ឆ្នាំ២០១៩។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបរាប់ថា តាមរយៈថវិការបស់រដ្ឋាភិបាលជប៉ុននេះ នឹងប្រើប្រាស់លើសកម្មភាព ក្នុងការផ្តល់អាហារូបករណ៍ស្រាវជ្រាវរយៈពេលពីរឆ្នាំសម្រាប់និស្សិតកម្ពុជា ដែលម.ត.ឯ.ច នឹងធ្វើការយ៉ាងជិតសិទ្ធជាមួយសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំ ដើម្បីផ្តល់ជាវេទិកាសម្រាប់និស្សិតក្នុងការសរសេរអត្ថបទស្រាវជ្រាវ និងសារណាទាក់ទងនឹងប្រពើប្រល័យពូជសាសន៍ ក្នុងរបបខ្មែរក្រហម ក៏ដូចជាកេរដំណែលនៃអង្គជំនំជម្រះវិសាមញ្ញមក្នុងតុលការកម្ពុជា(អ.វ.ត.ក)។
ជាមួយគ្នានេះ ក៏មានការផ្លាស់ប្តូរទស្សនកិច្ចនៅបណ្ណាល័យនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)កនៅប្រទេសហូឡង់ និងមជ្ឈមណ្ឌលឯកសារនៅប្រទេសអាល្លឺម៉ង់ ដែលកន្លែងទាំងពិរនេះ គឺសាកសមបំផុតសម្រាប់ដំណើរការ ម.ត.ឯ.ច ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងការចែករំលែកចំណេះដឹងរវាងគ្នា និងគ្នា។ លើសពីនេះ ក៏មានការបង្កើតអង្គភាពផ្សព្វផ្សាយចល័តទូទាំងកម្ពុជា ដោយមានរថយន្ត ម៉ាស៊ីនថតវីដេអូ ម៉ាស៊ីនបញ្ចាំងស្លាយ ឧបករណ៍បំពង់សម្លេង មីក្រូ និងកុំព្យូទ័រ សម្រាប់ប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ។ ក្រៅពីនេះ ក៏មានការកែលម្អនិងការអភិវឌ្ឍបន្ថែមទៀតនូវកម្មវិធីសាលាក្តីទូរនិម្មិត។
មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ម.ត.ឯ.ច) បានបង្កើតឡើងជាតម្រូវការសម្រាប់ការរៀបចំ ការអនុវត្តនូវកេរដំណែល និងការបន្សល់ទុករឿងក្តីរបស់សាលាក្តីខ្មែរក្រហម។ ម.ត.ឯ.ច បានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៧។ នេះជាការបញ្ជាក់ របស់់ស្ថានទូតជប៉ុនប្រចាំកម្ពុជា៕
Tag:
ជំនួយ
ច្បាប់
តុលាការ
មជ្ឈមណ្ឌល
វិសាមញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com