Reuters បន្តផ្សាយថា លោក សម រង្ស៊ី ត្រូវនគរបាលម៉ាឡេស៊ី នាំទៅសួរ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
Reuters បន្តផ្សាយថា លោក សម រង្ស៊ី ត្រូវនគរបាលម៉ាឡេស៊ី នាំទៅសួរ
09, Nov 2019 , 4:40 pm        
រូបភាព
លោក សម រង្ស៊ី ពេលទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី  (រូបពី Lim Huey Teng)
លោក សម រង្ស៊ី ពេលទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី (រូបពី Lim Huey Teng)
ដោយ: ថ្មីៗ
បន្ទាប់ពីចុះផ្សាយពីដំណើរលោកលោក សម រង្ស៊ី ទៅដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៩នេះ ទីភ្នាក់ងារសារព័ត៌មាន Reuters  បន្តចុះផ្សាយអត្ថបទមួយក្រោយទៀតថា នគរបាលអន្តោប្រវេសន៍ម៉ាឡេស៊ីប្រចាំនៅព្រលានយន្តហោះ បានហៅលោក សម រង្ស៊ី ទៅសួរនាំ។



លោក សម រង្ស៊ី បានហោះចេញពីបារាំងមក នៅថ្ងៃទី៩ ខែវិច្ឆិកានេះ។ លោក បម្រុងនឹងចេញពីបារាំងតាំងពីថ្ងៃទី៧ ខែវិច្ឆិកា ចូលមកទឹកដីថៃ តែក្រុមហ៊ុនយន្តហោះថៃ មិនព្រមដឹកលោក ដោយអះអាងថា លោក មិនបានកក់សំបុត្រយន្តហោះ។ ក្រោយមក ទើបលោក សម្រេចចិត្តទិញសំបុត្រយន្តហោះថ្មី ហោះមកម៉ាឡេស៊ី។ 

មិនទាន់មានព័ត៌មានលម្អិតឡើយ ថានគរអន្តោប្រវេសន៍ម៉ាឡេស៊ី  សួរលោក សម រង្ស៊ី ពីអ្វីខ្លះ ហើយបន្ទាប់ពីសួររួច នឹងធ្វើយ៉ាងណាចំពោះលោក។ ប៉ុន្មានថ្ងៃមុន អ្នកស្រី មូរ សុខហួរ មនុស្សជំនិតរបស់លោក ក៏ត្រូវបាននគរបាលអន្តោប្រវេសន៍ម៉ាឡេស៊ី ហៅទៅសួរដែរ (ករណីរបស់អ្នកស្រី Reuters សរសេរថា ឃាត់ខ្លួន)។ តែក្រោយមក អ្នកស្រី ត្រូវអនុញ្ញាតឲ្យចេញពីកន្លែងនគរបាលអន្តោប្រវេសន៍វិញ។ បច្ចុប្បន្ន អ្នកស្រី កំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីជាមួយលោក សម រង្ស៊ី៕ 

Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com