ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់ ដោយសារ​ឥទ្ធិពល​ព្យុះ ណាគ្រី នៅ​ថ្ងៃទី​១១ វិច្ឆិកា​នេះ​
11, Nov 2019 , 3:17 pm        
រូបភាព
 
​ភ្នំពេញ​៖ ព្យុះ​ទី​២៤ ណាគ្រី នៅ​សមុទ្រ​ចិន​ខាងត្បូង បានធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម នៅ​ចំណុច​ក្បែរ​ខេត្ត​ញ៉ា​ត្រាង កាលពី​ថ្ងៃ​យប់​ថ្ងៃទី​១០ វិច្ឆិកា​។ ព្យុះ​នេះ នឹង​ថមថយ​ឥ​ព្ធិ​ពល​ទៅជា​វិ​សម្ពាធ (TD) រួច​ទៅជា​សម្ពាធ​ទាប ពេលធ្វើ​ដំណើរ​ចូលដល់​កម្ពុជា​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃទី​១១​នេះ នៅ​តំបន់​កន្ទុយ​នាគ ខ្ពង់រាប​ភាគ​ឦសាន​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៨ វិច្ឆិកា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ជាទូទៅ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​នៃ​កម្រិត​ទឹកភ្លៀង នឹង​ចុះខ្សោយ លើកលែង​បណ្ដា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​តែប៉ុណ្ណោះ​។ តាម​ការ​ព្យាករ អាកាសធាតុ​អំឡុង​ពិធីបុណ្យ​អុំទូក ថ្ងៃទី​១១ មាន​សីតុណ្ហភាព​អប្បបរមា​២២​អង្សា  និង​សីតុណ្ហភាព​អតិបរមា​៣១​អង្សា ហើយ​មាន​ខ្យល់​បក់​ពី​ទិសឧត្ដរ​ល្បឿន​ពី​២​ដល់​៤m/s​។ ចំណែក​ស្ថានភាព​១២ មាន​សីតុណ្ហភាព​អប្បបរមា​២១​អង្សា  និង​សីតុណ្ហភាព​អតិបរមា​២៧​អង្សា ហើយ​មាន​ខ្យល់​បក់​ពី​ទិសឧត្ដរ​ល្បឿន​ពី​១​ដល់​២m/s៕ 
 

Tag:
 ជាតិ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com