ជាតិ
សង្គមជាតិ
ដោយសារ​ជំនឿ​ទូក​ចែវ «​ជ្រោយចង្វា​សែន​ជ័យ រស្មី​មេគង្គ​» ទើប​លោក ពេ​ជ្យ តែងខ្លួន​ជា​ស្រី​រាំ​ក្បាល​
11, Nov 2019 , 4:12 pm        
រូបភាព
​ភ្នំពេញ​៖ លោក ពេ​ជ្យ គឺជា​បុរស​ម្នាក់ ដែល​បាន​តែងខ្លួន​ធ្វើជា​ស្រី​រាំ​ក្បាលទូក​ចែវ​«​ជ្រោយចង្វា​សែន​ជ័យ  រស្មី​មេគង្គ​»​។ លោក​បាន​តែងខ្លួន​បែបនេះ មក​រាំ​ក្បាលទូក​ជាច្រើនលើក​មកហើយ​។ មូលហេតុ​ដែល​លោក ពេ​ជ្យ ត្រូវ​តែងខ្លួន​បែបនេះ ដោយសារ​ទូក​លោក មិនអាច​រក​ស្ត្រី​មក​ចូលរួម​រាំ​បាន​។​



​ស្ត្រី​នៅក្នុង​ភូមិភាគ​ច្រើន មិន​ចង់​មក​រាំ​ក្បាលទូក​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ពេ​ជ្យ ដែល​សុខចិត្ត​តែងខ្លួន​ជាម​នុស​ស្រី មក​អង្គុយ​រាំ​នៅលើ​ក្បាលទូក អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ បើតាម​លោក ពេ​ជ្យ មូលហេតុ​ដែល​លោក​ត្រូវ តែងខ្លួន​ជា​ស្រី​បែបនេះ ដោយសារតែ​ជំនឿ​នៃ​ទូក​ចែវ​«​ជ្រោយចង្វា​សែន​ជ័យ  រស្មី​មេគង្គ​» តម្រូវឱ្យ​មនុស្ស​រាំ​ក្បាលទូក​។​
​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខ្លី​រវាង​កញ្ញា  អ៊ុត  រស្មី  ជាមួយ​លោក ពេ​ជ្យ អ្នករាំ​ក្បាលទូក  ដូចតទៅ​៖





 

Tag:
 អុំទូក​
  អកអំបុក
© រក្សាសិទ្ធិដោយ thmeythmey.com