ជាតិ
សង្គមជាតិ
រយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូក មានទូក៤គ្រឿងលិច ទិដ្ឋភាពពិធីបុណ្យអុំទូក
× ភ្នំពេញ៖ រយៈពេលពីរថ្ងៃ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ មានទូកប្រណាំងចំនួន៤គ្រឿង ត្រូវបានលិច។ ប៉ុន្តែមិនបង្ករឱ្យមានអ្នកបាត់បង់ជីវិតទេ។នេះជាការបញ្ជាក់របស់លោក ប៊ូ ជុំសេរី គណៈកម្ម ការរៀបចំពិធីប្រណាំងទូក។
លោក ប៊ូ ជុំសេរី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅរសៀលនេះថា «ទូកលិចទាំង៤នេះ គឺលិចកាលពីម្សិលមិញ(ថ្ងៃទី១០ វិច្ឆិកា) ។ក្នុងថ្ងៃ១១ វិច្ឆិកានេះ គ្មានករណីលិចទូកទេ។ ករណីលិចទូកនេះ បណ្ដាលមកពីប៉ះគ្នាក្រោយពេលប្រកួត»។
សូមបញ្ជាក់ថា ទូកដែលចូលរួមប្រកួតនៅថ្ងៃទី១០វិច្ឆិកា មានចំនួន ២៩៧ទូក។ ចំណែកថ្ងៃទី១១ វិច្ឆិកានេះ មានចំនួន២៩៤ទូក។ នេះបើតាមលោក ប៊ូ ជុំសេរី៕
© រក្សាសិទ្ធិដោយ thmeythmey.com