ជាតិ
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិធីតម្បាញកម្ពុជានៅខេត្តសៀមរាប នាចុងខែវិច្ឆិកានេះ
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍សូត្រ និងតម្បាញកម្ពុជា នៅទល់មុខព្រះរាជដំណាក់ ខេត្តសៀមរាបពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងបំណងស្តារ ជំរុញ និងអភិវឌ្ឍវិស័យសូត្រនៅកម្ពុជា ដែលជាវិស័យមួយដែលបានជួយឲ្យស្ត្រីខ្មែរមានការងារធ្វើ មានចំណូល និងជាផ្នែកមួយចូលរួមអភិវឌ្ឍប្រទេសផងដែរ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាស បង្ហាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីសូត្រខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ខ្មែរផងដែរ៕
Tag:
ក្រសួងពាណិជ្ជកម្ម
តម្បាញ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com