ជាតិ
ព្រះមហាក្សត្រ យាង​ទត​ការប្រណាំង​ទូកង​
12, Nov 2019 , 5:00 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​បាន​យាង​ទត​ការប្រណាំង​ទូកង ទាំង​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​។ នៅ​រសៀល​ថ្ងៃ​ចុងក្រោយ​នេះ ព្រះអង្គ ក៏បានផ្តល់​ព្រះ​កិត្តិយស​យាង​ទត​ការប្រណាំង​ទូក និង​ព្រះរាជទាន​រង្វាន់ ដល់​ទូកង​ដែល​ទទួលបាន​ជ័យលាភី​ផងដែរ​។​

 
​ក្រៅពី​ព្រះរាជ​វត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ ក៏មាន​វត្តមាន មន្ត្រីជាន់ខ្ពស់ នៃ​រដ្ឋសភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល ព្រមទាំង​មន្ត្រី​ទូត​នានា ក៏ដូចជា​វត្តមាន​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​ដែរ​។​
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖ 
 



































© រក្សាសិទ្ធិដោយ thmeythmey.com