ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បញ្ជាក់ថា មិន​ឲ្យ​កូន​ចូល​ឡូកឡំ​ការគ្រប់គ្រង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឡើយ​
16, Nov 2019 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ប្រតិកម្ម​សារជាថ្មី​ម្តងទៀត​ទៅនឹង​ការរិះគន់​លើ​ការតែងតាំង​តំណែង​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ក្នុង​ជួរ​មេទ័ព​។ នា​ពិធី​សម្ពោធ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ សម្តេច​បាន​លើកឡើងថា ជា​រឿង​មិន​ត្រឹមត្រូវ​ដែល​ខំ​បណ្តុះបណ្តាល​កូន ហើយ​ឲ្យ​ពួកគេ​ធ្វើជា​មេចោរ​។​

 
​សម្តេច​បាន​អះអាងថា សម្តេច​មាន​សិទ្ធិអំណាច​ក្នុងការ​តែងតាំង​រដ្ឋលេខា​ធិ​ការ មេ​គយ និង​តំណែង​ផ្សេងទៀត ប៉ុន្តែ​សម្តេច​សុំ​ការយោគយល់​ពី​កូនៗ ដោយ​សម្តេច​មិន​តែងតាំង​ពួកគាត់​ក្នុង​តំណែង​រដ្ឋាភិបាល និង​ឲ្យ​ពួក​គាត​ចូល​ឡូ​កឡុំ​ជាមួយ​ការគ្រប់គ្រង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ នោះឡើយ​។​
 
​សូម​ស្តាប់​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖


© រក្សាសិទ្ធិដោយ thmeythmey.com