ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​ក្តៅខ្លួន គួរតែ​ឲ្យ​ញ៉ាំ​អាហារ​នេះ​
18, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


​នៅពេលដែល​កូន​គ្រុនក្តៅ​ម្តងៗ អ្នក​ត្រូវតែ​ស្វែងរក​ចំណី​ឲ្យ​គេ​ញ៉ាំ​ឲ្យ​បាន​ត្រឹមត្រូវ ទើប​វា​មិនអាច​ធ្វើ​ឲ្យ​កូន​ឈឺ​កាន់តែ​ធ្ងន់ ដូចនេះ​តើ​គួរតែ​ឲ្យ​កូន​បរិភោគ​អ្វី​ទៅ​? 
 
1.​ ​នៅពេលដែល​កូន​គ្រុនក្តៅ ហើយ​កម្តៅ​ថយចុះ កូន​នឹងមាន​អាកា​រៈ​បែកញើស​យ៉ាងច្រើន ជាហេតុ​ដែល​ធ្វើ​ឲ្យ​កូន​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន នោះ​វា​នឹងធ្វើ​ឲ្យ​កម្តៅ​កូន​ឡើង​កាន់តែ​ខ្ពស់ ដូចនេះ​អ្នក​ត្រូវតែ​ឲ្យ​កូន​ផឹកទឹក​ឲ្យ​បាន​ច្រើន ទើប​ល្អ​ចំពោះ​ជំងឺ​គេ​។​
2.​ ​នៅពេលដែល​កូន​ឈឺ នោះ​ពោះវៀន​គេ​នឹង​អាច​ប្រែជា​ខ្សោយ ដូចនេះ​អ្នក​មិនគួរ​ឲ្យ​គេ​បរិភោគ​អាហារ​ដែល​មិន​ងាយ​រំលាយ​ដូចជា ៖ អាហារ​ដែល​ផលិត​ពី​ទឹកដោះគោ ឬ​មាន​ប្រូតេអ៊ីន​ខ្ពស់​ឡើយ ហើយ​អ្នក​គួរតែ​ឲ្យ​គេ​ញ៉ាំ​តិច ប៉ុន្តែ​បែងចែក​ជាច្រើន​ពេល ដោយ​មិនត្រូវ​ឲ្យ​គេ​បរិភោគ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន និង​ផ្អែម​ពេក​ទេ ហើយ​អាហារ​ដែល​ល្អ​ចំពោះ​កូន​គឺ​បបរ​។​
3.​ ​អ្នក​ក៏​អាច​កិន​ទឹក​ផ្លែឈើ​ស្រស់​ឲ្យ​កូន​ផឹក​ដែរ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​កូន និង​វីតាមីន​C នោះ​កូន​នឹង​ឆាប់​ជា​ដោយសារតែ​វីតាមីន និង​ទឹក​នេះ​អាចធ្វើ​ឲ្យ​អា​ការៈកូន​ធូរស្រាល​ជាង​មុន​បាន​។​
4.​ ​ប្រសិនជា​កូន​គ្មាន​ជំងឺ​រាករូស ឬ​ហើមពោះ អ្នក​អាច​ឲ្យ​គេ​បរិភោគ​អាហារ​មួយចំនួន​ដូចជា ៖ ពពួក​សណ្តែក ត្រី សាច់ និង​ស៊ុត​ជាដើម ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​កូន​។​
5.​ ​ក្រោយ​ពេលដែល​កូន​មាន​រសជាតិ​ក្នុងការ​បរិភោគ​អាហារ​ផ្សេងៗ អ្នក​អាច​ឲ្យ​គេ​ផឹក​ទឹកដោះគោ​ស្រស់ ឬ​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​បាន ដើម្បី​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​រាងកាយ​កូន​អ្នក​បាន នោះ​កូន​នឹង​កាន់តែ​ឆាប់​ជាសះស្បើយ​ដោយ​មិនបាច់​ផឹកថ្នាំ​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com