ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​តែងតែ​ផ្តាសាយ ប្រហែលជា​ញ៉ាំ​មិនត្រូវ​ហើយ​
19, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កត្តា​ដែល​អាចធ្វើ​ឲ្យ​កូន​តែងតែ​ផ្តាសាយ​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​នៅពេលដែល​អ្នក​ឆុង​ទឹកដោះគោ​ក្រាស់​ពេក​ឲ្យ​កូន មានន័យថា ដាក់​ម្សៅ​ទឹកដោះគោ​ច្រើនពេក ហួសកំណត់ នឹង​អាចធ្វើ​ឲ្យ​កូន​ឆាប់​ឈឺ​ជាទីបំផុត ថែមទាំង​អាចធ្វើ​ឲ្យ​កូន​ទល់លាមក​ទៀតផង​។​
2.​ ​អ្នក​មិនគួរ​ឲ្យ​កូន​ញ៉ាំ​ទឹកដោះគោ​ជូរ​នៅពេល​ព្រឹក​មិនទាន់​ពិសារ​អាហារ​នោះទេ​។ ម្យ៉ាងទៀត ក្រោយ​ពេលដែល​កូន​ញ៉ាំ​ទឹកដោះគោ​ជូរ​រួច អ្នក​មិនគួរ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ផ្សេងៗ​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​បាន​។​
3.​ ​នៅពេលដែល​កូន​មិន​ព្រម​ញ៉ាំ​បន្លែ និង​ផ្លែឈើ អ្នក​មិនគួរ​ប្រើ​ថ្នាំ​ដែលជា​វីតាមីន​ឲ្យ​កូន​ញ៉ាំ​ជំនួស​នោះទេ ព្រោះថ្នាំ​ទាំងនោះ មិនមាន​ប្រសិទ្ធភាព​ដូចជា​បន្លែស្រស់ៗ​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ព្យាយាម​លួង​កូន​ឲ្យ​ពិសារ​បន្លែ និង​ផ្លែឈើ​ស្រស់ ទើប​ល្អ​ចំពោះ​សុខភាព​កូន ដោយ​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​រឹងមាំ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com