ជាតិ
រថយន្ត
Mercedes Benz ពណ៌ខ្មៅ មានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា ព្រោះតែ...
× រថយន្ត Mercedes Benz ពណ៌ខ្មៅ ទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។ មូលហេតុ ត្រូវបានលោក ឃុន ចាន់ថា ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes Benz នៅកម្ពុជា ពន្យល់ថាដោយសារពណ៌ខ្មៅនេះ ធ្វើឲ្យម្ចាស់រថយន្ត Mercedes Benz ពណ៌ខ្មៅ កាន់តែមានអំណាច អស្ចារ្យ និងមានភាពលេចធ្លោ។
រថយន្ត Mercedes Benz ជារថយន្តដែលរចនាឡើងយ៉ាងទំនើប ប្រណីត និងលេចធ្លោ ជាមួយនឹងការភ្ជាប់មកជាមួយនូវ បច្ចេកទេសទំនើបចុងក្រោយបំផុត។ Mercedes Benz មានច្រើនពណ៌ ប៉ុន្តែនៅកម្ពុជា ពណ៌ដែលពេញនិយមជាងគេ គឺពណ៌«ខ្មៅ» បន្តបន្ទាប់មកគឺពណ៌«ស» និងពណ៌«ទឹកប្រាក់»។
មូលហេតុដែលរថយន្ត Mercedes Benz ពណ៌«ខ្មៅ» ត្រូវបានប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា ដោយសាវាជាពណ៌ផ្លូវការ សម្រាប់ការប្រើប្រាស់ជាអន្តរជាតិ និងជាពិសេស «ពណ៌ខ្មៅ» គឺតំណាងឲ្យអំណាច និងភាពលេចធ្លោ។ នេះបើតាម លោក ឃុន ចាន់ថា ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes Benz នៅកម្ពុជា។ លោក ឃុន ចាន់ថា ពន្យល់បន្ថែម៖«កាលណាគាត់ជិះឡានទំនើបតម្លៃខ្ពស់ គុណភាព បើគាត់ជិះអ្វីផ្សេង គឺមិនសូវមានអំណាចទេ អីចឹងគេជិះពណ៌ខ្មៅ មើលទៅមានអំណាច សម្បើម មានភាពលេចធ្លោ ហ្នឹងគេជិះពណ៌ខ្មៅ»។
ទោះយ៉ាងណាក្តី អតិថិជនអតិថិជនរបស់ក្រុម Star Auto Cambodia ក៏អាចជ្រើសរើសពណ៌រថយន្ត Mercedes Benz បានតាមតម្រូវការ ដោយផ្អែកលើចំណូលចិត្ត ជំនឿ និងតម្លៃរបស់រថយន្ត។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុន ក៏កំពុងផ្តល់ជូននូវកម្មវិធីលក់បញ្ចុះតម្លៃដ៏ពីសេសមិនធ្លាប់មាន និងការថែមជូនប្រេងសាំង រហូតដល់ទៅ ៣,០០០លីត្រភ្លាមៗ នៅពេលលោកអ្នកជាវរថយន្ត Mercedes V-Class ស៊េរីឆ្នាំ២០២០។ ការផ្តល់ជូននេះ នឹងផុតកំណត់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨ ឬក៏អញ្ជើញមកមើលការដាក់តាំងបង្ហាញរូបភាពនៃរថយន្ត Mercedes-Benz VClass ឆ្នាំ2020 ដោយផ្ទាល់ នៅក្នុងអគារតាំងបង្ហាញរថយន្តដ៏ទំនើប របស់ក្រុមហ៊ុនស្តារអូតូ(ខេមបូឌា) ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com