អត្ថបទពាណិជ្ជកម្ម
តូច​តែ​ខ្លឹម​! Nokia 220 4G រូបរាង​ថ្មី ស្តាប់​វិទ្យុ​មិនបាច់​ប្រើ​កាស និង​អាច​ប្រើ Facebook, Twitter, អ៊ីនធឺណិត​បាន​យ៉ាង​ឡូយ​
19, Nov 2019 , 11:54 am        
រូបភាព
ដោយ: ថ្មីៗ
​បច្ចេកវិទ្យា​កាន់តែ​ទំនើប ការច្នៃប្រឌិត​កាន់តែ​កើនឡើង នៅ​ទូទាំង​ពិភពលោក ជាពិសេស  ស្មា​ត​ហ្វូ​ត​ស៊េរី​ថ្មី ដែល​អាច​ឲ្យ​យើង​រីករាយ ជាមួយ​កម្មវិធី​ជាច្រើន ដូចជា ហ្គេម ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផងដែរ​។ ទោះជា​យ៉ាងនេះ​ក្ដី អ្នកជំនួញ សិស្សានុសិស្ស និង​យុវវ័យ នៅតែ​ក្រឡេក​មក​មើល​ទូរស័ព្ទដៃ​របស់ Nokia ប្រភេទ​តូចៗ ដែល​ជួយ​សម្រួល​ដល់​ការទំនាក់ទំនង​របស់​ពួកគាត់​។ ជាមួយគ្នានេះដែរ Nokia បានចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​ម៉ូ​ឌែ​ល Nokia 220 4G ដែលមាន​រាង​តូច​ច្រឡឹង ជាមួយ​តម្លៃ​ត្រឹមតែ ៤០ ដុល្លារ​តែប៉ុណ្ណោះ និង​មាន​លក់​នៅ​ទីផ្សារ​កម្ពុជា ចាប់​ថ្ងៃនេះ​តទៅ គ្រប់​តាម​បណ្ដា​ហាង​លក់​ទូរ​សព្ទ​ទូទាំងប្រទេស​។​
 
​ជាមួយនឹង Nokia 220 4G ដែលមាន​រូបរាង​តូច​ច្រឡឹង ងាយស្រួល​យកតាម​ខ្លួន​មួយ​នេះ និង​ជួយ​សម្រួល​ដល់​ការរស់នៅ របស់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ មិន​ថា​ជា​អ្នកជំនួញ សិស្ស​និស្សិត មន្ត្រីរាជការ​នោះទេ គឺ​លោកអ្នក​អាច​ជ្រើស​រើសយក Nokia 220 4G​។ Nokia 220 4G អនុញ្ញាត​ឲ្យ​លោកអ្នក ប្រើប្រាស់​ស៊ីម​បាន ២ និង​អាច​រក្សារ​ទុក​លេខ​ទូរស័ព្ទ បាន​រហូតដល់ ២០០០​លេខ ព្រមទាំង​សារ​រហូត ១០០០​សារ​ឯណោះ​។ ដែល​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​លោក ក្នុងការ​រក្សា និង​ធ្វើ​ទំនាក់ទំនង ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​របស់លោក​អ្នក​។​
 
 
 
​លើសពីនេះ​ទៀត លោកអ្នក​អាច​តាមដាន​ព័ត៌មាន​ផ្សេងៗ​តាម​រលកធាតុអាកាស​(​វិទ្យុ​) បាន​យ៉ាង​ងាយស្រួល ដោយ​មិនបាច់​ត្រូវយក​កាស​ដាក់​តាម​ខ្លួន​ទៀតឡើយ​។ លើសពីនេះ លោកអ្នក​អាច​ស្ដាប់​តន្ត្រី​ជា​សំឡេង និង​ទស្សនា​វីដេអូ ព្រមទាំង​អាច​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដូចជា Facebook, Twitter និង​ប្រើប្រាស់ Browser ដើម្បី​រុករក​ពត៌មាន​ផ្សេងៗ នៅលើ​អ៊ីនធឺណិត​បាន​ផងដែរ​។​
 
​កាន់តែ​ពិសេស​នោះ អ្នក​ក៏​អាច​ថតរូប​កម្សាន្ត​បាន​ច្បាស់​នៅលើ​ទូរស័ព្ទ​តូច​មួយ​នេះ ជាមួយនឹង​កាមេរ៉ា​ក្រោយ ដែល​អម​មកជា​មួយ​ភ្លើង​ហ្វ្លា​ស​នៅ​ផ្នែក​ខាងក្រោយ​ទូរស័ព្ទ ដែល​អាច​ថត​នៅ​ទី​ងងឹត​បាន​ទៀតផង​។ ពិសេស​ជាងនេះទៅទៀត លោកអ្នក​នឹង​អស់​ក្ដីបារម្ភ ជាមួយនឹង​ការ​អស់​ថ្ម នឹងត្រូវ​សាក​ថ្ម​ញឹកញាប់​ទៀតហើយ ដោយ Nokia 220 4G បាន​បំពាក់​មក​នៅ​ទំហំ​ថ្ម​រហូតដល់ ១២០០ mAh៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 KTH
© រក្សាសិទ្ធិដោយ thmeythmey.com