ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទ​សម្ភាស​VOA៖ យុវ​សិស្ស​កម្ពុជា​ឈ្នះ​មេដាយ​បួន​ពី​កម្មវិធី​ប្រកួត​ពិភាក្សា​នៅ ស​.​រ​.​អា​
20, Nov 2019 , 8:19 am        
រូបភាព
ដោយ: VOA
​យុវ​សិស្ស​កម្ពុជា​ឈ្មោះ អាង វណ្ណ​ច័ន្ទនី​ដា ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​សាលារៀន​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ​បានទទួល​មេដាយមាស​ចំនួន​១​និង​ប្រាក់​ចំនួន​បី​ពី​កម្មវិធី «​ការប្រកួត​ជើង​ឯ​ក‍​»​ដែល​បានរៀបចំ​កាលពី​ថ្ងៃ ទី​៨​ដល់​១៣​ខែវិច្ឆិកា​នៅ​សាកលវិទ្យាល័យ​យែ​ល (Yale) ក្នុង​សហរដ្ឋអាមេរិក​។ កម្មវិធី​ពិភាក្សា​ដេញដោល​នេះ​ផ្តោតលើ​ប្រធានបទ​«​ពិភពលោក​ដែល​គេ​មិនសូវ​យកចិត្ត​ទុក​ដា​ក‍់​» (World on the Margins) ហើយ​ចូលរួម​ដោយ​ជ័យលាភី​ដែល​បានឈ្នះ​ការប្រកួត​ថ្នាក់​តំបន់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ នេះ​ជា​កម្មវិធី​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​អង្គការ World Scholar’s Cup របស់​សហរដ្ឋអាមេរិក ហើយ​មាន​គោលបំណង​ទាក់ទាញ​សិស្សានុសិស្ស​ឱ្យ​ចាប់អារម្មណ៍​លើ​ការសិក្សា​បន្ថែម​ពី​កម្មវិធីសិក្សា​នៅតាម​សាលារៀន​និង​ឱ្យ​ពួកគេ​ផ្តោតលើ​បញ្ហា​និង​គំនិត​ដែល​កើត​មាននៅ​ជុំវិញខ្លួន​ពួកគេ​ក្នុងពេល​បច្ចុប្បន្ន​។​




 

© រក្សាសិទ្ធិដោយ thmeythmey.com