ជាតិ
សិល្បះ
សម្តេច ស ខេង ក៏​ដូរ Cover ហ្វេ​ស​ប៊ុ​ក​ឧទ្ទិស​ដល់​សម្តេច នរោត្តម បុប្ផា​ទេវី ផងដែរ​
19, Nov 2019 , 6:11 pm        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​គោរព​ស្រឡាញ់​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាននាំគ្នា​ប្តូរ Profile រីឯ​ខ្លះ​ដូរ Cover ហ្វេ​ស​ប៊ុ​ក ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​។ អ្នកខ្លះ​នៅតែ​បន្ត​បង្ហោះ​សារ​បង្ហាញ​ពី​ទុក្ខសោក​របស់ខ្លួន ចំពោះ​ការបាត់បង់​តួអង្គ​ឯក​ដំបូង​នៃ​របាំ​ព្រះរាជ​ទ្រព្យ​។​



​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៩ ខែវិច្ឆិកា​នេះ សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ដូរ Cover ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ផងដែរ​។ តាម​សំណេរ​នៅលើ Cover សម្តេច ស ខេង បាន​ថ្វាយ​ព្រះមហា​កុសល ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​រាជបុត្រី ព្រះរៀម និង​ជា​ទេព​នាដ​វ​ដ្តី​ឯក នរោត្តម បុប្ផា​ទេវី​។​

​ស្ថាប័ន​ជាតិ មន្ត្រី​ទូត អ្នកនយោបាយ និង​បុគ្គល​ជាច្រើន សុទ្ធតែ​ផ្ញើរសារ និងចូលរួម​​រំលែក​ព្រះ​មរណទុក្ខ ក្រោយ​ការ​សុគត​របស់​សម្តេច​ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​៕

















© រក្សាសិទ្ធិដោយ thmeythmey.com