ជាតិ
អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ដើរ​ទស្សនា​ប្រាសាទបាយ័ន តា​ព្រហ្ម និង អង្គរវត្ត​
20, Nov 2019 , 5:39 pm        
រូបភាព
​សៀមរាប​៖ អនុ​ប្រធានាធិបតី​សហព័ន្ធ​មី​យ៉ាន់​ម៉ា លោក យូ ហេន​រី វ៉ាន់ ធី​អូ (U Henry Van Thio)  បានធ្វើ​ទស្សនកិច្ច​មកកាន់​ខេត្តសៀមរាប​នា​ថ្ងៃទី​២០ វិច្ឆិកា​។ ទស្សនកិច្ច​ពេញ​មួយ​ព្រឹក លោក យូ បាន​ទៅ​ទស្សនា​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ រួមមាន​ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និង ប្រាសាទអង្គរវត្ត​។​

 
​មគ្គុទ្ទេសក៍​ទេសចរណ៍​ផ្លូវរដ្ឋ ក្នុង​ដំណើរ​ទស្សនកិច្ច​អនុ​ប្រធានាធិបតី​សហព័ន្ធ​មី​យ៉ាន់​ម៉ា លោក អ៊ឹម សុខ​រិទ្ធី បានឱ្យដឹងថា លោក យូ បាន​សាកសួរ​សំណួរ​មួយចំនួន​ទាក់ទង​ទៅនឹង​ប្រភព​ថ្ម​ប្រើ​សម្រាប់​សង់​ប្រាសាទ ក៏ដូចជា​មធ្យោបាយ​ដឹកជញ្ជូន​ជាដើម​។ បន្ថែម​ពី​នោះ លោក​ក៏បាន​សួរ​ពី​របៀប​គ្រប់គ្រង​និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ ការឱ្យ​អ្នកស្រុក​ដើម​បន្ត​រស់នៅក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ ដែល​លោក​អនុ​ប្រធានាធិបតី​យល់ថា ជា​ចំណាត់​ការល្អ​ដែល​ប្រាសាទអង្គរវត្ត​មិន​ក្លាយជា​វត្ថុ​តាំង​ក្នុង​សារមន្ទីរ ហើយ​វា​នៅមាន​ជីវិត​រហូត​៕
 
​ខាងក្រោម​នេះ​ជា​រូបភាព​ជុំវិញ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​សហព័ន្ធ​មី​យ៉ាន់​ម៉ា មកកាន់​រមណីយដ្ឋាន​អង្គរ​៖























Tag:
 មី​យ៉ាន់​ម៉ា​
  រមណីយដ្ឋាន​អង្គរ​
  អង្គរវត្ត​
  បាយ័ន​
  តា​ព្រហ្ម​
  ព្រះអង្គ​ងោក​
© រក្សាសិទ្ធិដោយ thmeythmey.com