ONE Championship
កីឡាជាតិ
ជាតិ
Nong-O ឡើង​ការពារ​ខ្សែក្រវាត់​ពី​មិត្ត​រួម​ជាតិ​ថៃ Fairtex នៅ ONE: EDGE OF GREATNESS
20, Nov 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
ONE Championship រៀបចំ​ព្រឹត្តិការណ៍​របស់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី​២២ ខែ វិច្ឆិកា ដែលជា​ការរៀបចំ​ចុងក្រោយ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។ ការប្រកួត​នឹងធ្វើ​ឡើង​នៅ​សង្វៀន Indoor Stadium នៃ​ប្រទេស​សិង្ហ​បុរី​ដែល​គេ​ឲ្យ​ឈ្មោះថា ONE: EDGE OF GREATNESS ដោយ​ក្នុងនោះ​មានការ​ប្រកួត​ការពារ​ខ្សែក្រវាត់​លំដាប់​ពិភពលោក និង​ប្រកួត​គុន​ចម្រុះ​ច្រើន​ទៀត​យ៉ាង​ជក់ចិត្ត​។​



​ខាងក្រោម​នេះ​ជា​ហេតុផល​ចំនួន ៥ ដែល​អ្នកគាំទ្រ​នៅ​កម្ពុជា និង​ពិភពលោក ត្រូវតែ​តាមដាន​ព្រឹត្តិការណ៍​ពី​សិង្ហ​បុរី​។ 
 
#1 គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​

 
 
​ក្នុងការ​ប្រកួត​គូ​ឯក កីឡាករ Nong-O Gaiyanghadao ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion នឹង​ឡើងមក​ការពារ​ខ្សែក្រវាត់​ទល់​កីឡាករ​កំពុង​មានឈ្មោះ​បោះ​សំឡេង​និង​ជា​មិត្ត​រួម​ជាតិ​ថៃ​ដូចគ្នា Saemapetch Fairtex​។ 
 
Fairtex មាន​វ័យ​២៥​ឆ្នាំ​ទើប​ឈ្នះ​៣​លើក​ជាប់​គ្នា​ដែល​ត្រូវបានគេទទួលស្គាល់​ជាការ​ប្រកួត​ល្អ​នៅ​សង្វៀន ONE Championship និង ត្រូវគេ​រំពឹងថា​នឹង​អាច​ទម្លាក់​ខ្សែក្រវាត់​របស់ Nong-O បាន​។ 
 
​បែបណា​ក្ដី Nong-O នៅ​ខ្លាំង​ក្រោយ​ចូលរួម​ប្រកួត​នៅ ONE Super Series កាល​ខែ មេសា​ឆ្នាំ ២០១៨ និង​បន្ត​រហូតដល់​ឈ្នះ​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Championship​។ Nong-O ជោគជ័យ​ពីរលើក​មកហើយ​ក្នុងការ​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។ ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល ONE Super Series មាន​កីឡាករ​មកពី​ប្រទេស​ថៃ​តែមួយ​ឡើង​ដណ្ដើម​ខ្សែក្រវាត់​លំដាប់​ពិភពលោក​។​
 
#2 ទីបំផុត Khan និង Ting ជួបគ្នា​ជាថ្មី​

 
 
​ទាំង​កីឡាករ​សិង្ហ​បុរី Amir Khan និង កីឡាករ​ម៉ាឡេស៊ី Ev “E.T.” Ting ជួបគ្នា​តាំង​ឆ្នាំ ២០១៤ ប៉ុន្តែ​៥​ឆ្នាំ​មកនេះ​មិនដែល​ជួបគ្នា​ឡើយ​។ Khan ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​ប្រភេទ​ទម្ងន់​របស់គេ​ហើយ​ឈ្នះ ១១ លើក​ក្នុង​អាជីព​។ Khan ជា​អ្នក​ផ្ដួល​ដៃគូ​សន្លប់​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE ដូច​កីឡាករ Christian Lee ក្នុង​ប្រភេទ​ទម្ងន់ lightweight ដែរ​។  ចំណែក “E.T.,” ទទួល​ជ័យជម្នះ ១៧ លើក​ក្នុង​អាជីព ហើយ​វ៉ៃ​គូប្រកួត​ឲ្យ​ចុះចាញ់​ចំនួន ១០ លើក​។ គេ​ទាំងពីរ​នឹង​ក្លាយជា​ការប្រកួត​អស្ចារ្យ​ក្នុងនាម​ជា​គូ​ឯក​រង​។ 
 
#3 អតីត​ម្ចាស់​ខ្សែក្រវាត់ Strawweight World Champs នឹង​រះ​ឡើងវិញ​

 
 
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Champions ពីររូប​នឹង​ប្រកួត​នៅ​សង្វៀន ONE: EDGE OF GREATNESS ហើយ​អាច​នឹង​រះ​សាជាថ្មី​។ កីឡាករ​មកពី​ក្រុម Evolve, Dejdamrong Sor Amnuaysirichoke និង Alex Silva ដាក់​គោលដៅ​យកជ័យ​និង​ក្លាយខ្លួន​ទៅជា​កីឡាករ​ល្អ​ទៅ​ថ្ងៃមុខ​។ កីឡាករ​ប្រេ​ស៊ី​ល Silva ជួប​កីឡាករ​ចិន Peng Xue Wen​។ Peng ជា​កីឡាករ​ចំបាប់​លំដាប់​ពិភពលោក​ពីរ​ស្ថាប័ន ខណៈដែល Silva ជា​ម្ចាស់​ខ្សែក្រវាត់ Silva Copa de Mundo BJJ World Champion​។ រីឯ កីឡាករ Dejdamrong តតាំង​នឹង​កីឡាករ​ប៉ា​គី​ស្ថាន Muhammad Imran​។ 
 
#4 ការប្រកួត​ទម្ងន់ Bantamweight គួរ​ឲ្យ​ចាប់អារម្មណ៍​

 
Chen Lei ឬ មានឈ្មោះ​ក្រៅ “Rock Man” និង កីឡាករ​អាមេរិក​រស់​នៅ​សិង្ហ​បុរី Troy Worthen  “Pretty Boy” មានឱកាស​ជួបគ្នា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ Worthen ទាញ​បាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​កាល​បង្ហាញខ្លួន​នៅ ONE លើកដំបូង​កាល​ខែ កក្កដា​ដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​។ ចំណែក Chen បាន​ត្រលប់មក​ទទួល​ជ័យជម្នះ​វិញ​ពេល​ឈ្នះ Anthony Engelen ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​កាល​ខែ មិថុនា​។ ដោយ​មិនមាន​ការសង្ស័យ​អ្នក​ដែល​ឈ្នះ​ការប្រកួត​នេះ​អាច​នឹងត្រូវ​ឡើងទៅ​ជួប​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight World Championship កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Bibiano Fernandes ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​។ 
 
#5 ការប្រកួត Super Series មិនអាច​ខកខាន​ការ​ទស្សនា​

 
 
​នេះ​ជាការ​ប្រកួត ONE Super Series Muay Thai ចំនួន ៣​គូ ដែល​គេច​ង់​ទស្សនា​គ្រាប់​គ្នា​។ ការប្រកួត​គូ​បើកឆាក កីឡាករ​ហូ​ឡង់  Brown Pinas ជួប​កីឡាករ​មកពី​ចក្រភព​អង់គ្លេស Liam Nolan ក្នុង​ទម្ងន់ featherweight​។ ហើយ​ទម្ងន់ flyweight គឺ​កីឡាករ​វៀតណាម Nguyen Tran Duy Nhat ប៉ះ​កីឡាករ​ជប៉ុន  Yuta Watanabe ។ គូ​ចុងក្រោយ គឺ​ទម្ងន់ featherweight ដែលជា​ការជួបគ្នា​រវាង​ជើង​ខ្លាំង​ថៃ  Petchmorakot Petchyindee Academy និង​កីឡាករ​អង់គ្លេស Charlie “Boy” Peters​។ Peters ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៣ សម័យកាល​ហើយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ជាង ៣០​ដង​ក្នុង​អាជីព​របស់ខ្លួន​។ ប៉ុន្តែ​ឥឡូវនេះ​មក​ប៉ះ​កីឡាករ​មាន​ទេពកោសល្យ​ថៃ Petchmorakot ដែលជា​ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ពីរ​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF GREATNESS នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពី​សិង្ហ​បុរី​ចាប់ពី​ម៉ោង ៦:៣០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 





© រក្សាសិទ្ធិដោយ thmeythmey.com