អាជ្ញាធរ​អប្សរា ព្រមាន​រុះរើ​សំណង់​ប្រជាពលរដ្ឋ​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត បើ​មិន​កែតម្រូវ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរ​អប្សរា ព្រមាន​រុះរើ​សំណង់​ប្រជាពលរដ្ឋ​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត បើ​មិន​កែតម្រូវ​
25, Nov 2019 , 7:59 am        
រូបភាព
ផ្ទះសង់ជាក់ស្ដែង ខុសពីគំរូប្លង់អនុញ្ញាត
ផ្ទះសង់ជាក់ស្ដែង ខុសពីគំរូប្លង់អនុញ្ញាត
​សៀមរាប​៖ សំណង់​ខុសច្បាប់​កាន់តែច្រើន នៅ​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ក្លាយជា​កង្វល់​រប​ស់​អាជ្ញាធរ​អប្សរា​។ សំណង់​ទាំងនោះ កើតឡើង​ក្រោមរូបភាព​សាងសង់​ខុសពី​លិខិតអនុញ្ញាត​សាងសង់​។ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការណ៍​ដែល​ប្រជាពលរដ្ឋ​ធ្វើបែបនេះ គឺ​កំពុង​ធ្វើឱ្យ​សំណង់​ស្របច្បាប់ ទៅជា​សំណង់​ខុសច្បាប់ ដែល​ប្រឈម​នឹង​ការរុះរើ ឬ​មាន​ចំណាត់ការ​ផ្លូវច្បាប់​។​

 
​សូម​ស្ដាប់​កិច្ច​សម្ភាស រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ឡុង កុសល ដូចតទៅ​៖




 
​អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា លោក ឡុង កុសល បានឱ្យដឹងថា ការរៀបចំ​លំនៅដ្ឋាន គឺ​ស្របទៅតាម​ច្បាប់​គ្រប់គ្រង និង​រក្សា​តម្លៃ​បេតិកភណ្ឌ ដែល​រាល់​ការសាងសង់​ទាំងអស់​ត្រូវសុំ​ច្បាប់​មក​អាជ្ញាធរ​ជាតិ​អប្សរា​។ ចំពោះ​សំណង់​តូចតាច ការសុំ​អនុញ្ញាត​ធ្វើឡើង​តាម​ក្រុម​សហគមន៍ ដូច​ជាការ​ជួសជុលផ្ទះ សង់រោង និង​សង់​បង្គន់​អនាម័យ​ជាដើម និង​ទី​២ ការរុះរើ​ផ្ទះ​ចាស់​សង់ផ្ទះ​ថ្មី​។ 
 
​អាជ្ញាធរ​ជាតិ​អប្សរា​សង្កេតឃើញថា ប្រជាពលរដ្ឋ​ដែល​ទទួល​លិខិតអនុញ្ញាត​ហើយ​នោះ មានការ​សាងសង់​ខុស​ទៅនឹង​ទម្រង់​ស្នើសុំ​។ អាជ្ញាធរ​ជាតិ​អប្សរា​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ទៅនឹង​ការប្រើប្រាស់​រូបភាព​បែប​នេះ ហើយ​ប្រជាពលរដ្ឋ ក៏​កំពុង​ធ្វើឱ្យ​សំណង់​ស្របច្បាប់​ទៅជា​សំណង់​ខុសច្បាប់​។ នេះ​ជាការ​បញ្ជាក់​ពី​លោក ឡុង កុសល ដោយ​បញ្ជាក់ថា សំណង់​ទាំងនោះ ប្រឈម​នឹង​ការរុះរើ ឬ​មាន​ចំណាត់ការ​ផ្លូវច្បាប់ ប្រសិនបើ​បន្ត​សង់​បន្ថែមទៀត​៕
 
 

Tag:
 សំណង់​ខុសច្បាប់​
 ​ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com