សម្ដេច ស ខេង​៖ កុំ​ទុក​បណ្ដែតបណ្ដោយ​បទល្មើស​គ្រឿងញៀន​ឲ្យ​ដូច​បណ្ដា​ប្រទេស​មួយចំនួន​
ជាតិ
សម្ដេច ស ខេង​៖ កុំ​ទុក​បណ្ដែតបណ្ដោយ​បទល្មើស​គ្រឿងញៀន​ឲ្យ​ដូច​បណ្ដា​ប្រទេស​មួយចំនួន​
24, Nov 2019 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង អះអាងថា យុទ្ធនា​ការណ៍​ដែល​មិន​ឲ្យ​មានការ​ចែកចាយ​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​ធំៗ​ក្នុង​ទីក្រុង​ភ្នំពេញ រួមទាំង​ការចាប់​រឹបអូស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដែល​ទទួលបាន​ប្រមាណ​១​តោន​នាពេល​កន្លងមកនេះ គឺជា​ជោគជ័យ​សំខាន់​មួយ​។ ប៉ុន្តែ​សម្ដេច​គូសបញ្ជាក់ថា សព្វថ្ងៃ​នៅតែ​មានការ​ចែកចាយ​គ្រឿងញៀន​កញ្ចប់​តូចៗ ដែល​បង្ហាញថា​នៅមាន​ការផលិត​កែច្នៃ និង​ជួញដូរ​ចែកចាយ​ធំៗ​នៅឡើយ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ ជំរុញ​ឲ្យ​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​នៅ​ទូទាំងប្រទេស ត្រូវខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​មិនអាច​បណ្ដែតបណ្ដោយ​ឲ្យ​ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា​ទៅជា​ធ្ងន់ធ្ងរ​ដូច​បណ្ដា​ប្រទេស​មួយចំនួន​។​



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង ខាងក្រោម​នេះ​៖ 
 


សម្ដេច ស ខេង បានថ្លែងបែបនេះក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ខែវិច្ឆិកា៕

Tag:
 ស ខេង​
  គ្រឿង​ញឿ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com