វចនានុក្រម សម្តេច ជួន ណាត បានបែងចែកពាក្យដែលត្រូវប្រកបជាមួយអក្សរ «ណ» និងអក្សរ«ន» យ៉ាងច្បាស់។ អ្នកខ្លះមិនទាន់បានកំណត់ពាក្យដែលគួរតែសរសេរប្រកបជាមួយអក្សរ«ណ»ឬ«ន»នៅឡើយទេ។
ពាក្យដែលពលរដ្ឋនិយមសរសេរប្រកបជាមួយអក្សរ«ណ»តែបែរជាសរសេរដោយបញ្ចប់ដោយអក្សរ«ន»ទៅវិញ ពាក្យនោះមានជាពាក្យ កំណកំណើត,កំណល់,កំណប់,កំណើន,កំណែ,កំណែន,កំណាញ់,សំណាញ, សំណួរ,សំណូក,សំណើ, ដំណេក,ដំណើប, សំណ, សំណាក, សំណព្វ,អំណរ ជាដើម។ បែរសរសេរជា កំនកំនើត,កំនល់,កំនាល,កំនប់,កំនើន,កំនែ,កំនែន,កំនាញ,សំនួរ,សំនូក,សំនើ,ដំនេក,ដំនើប,សំន,សំនាក,សំនព្វ,អំនរ ទៅវិញ។ ពាក្យទាំងនេះ មិនអាចសរសេរបែបអ៊ីចឹងបានឡើយ។
ពាក្យមួយចំនួន បានកំណត់នៅក្នុងវចនានុក្រមខ្មែររួចហើយ ដែលតម្រូវឲ្យយើងចងចាំ និងត្រូវអនុវត្តតាម ដោយពាក្យទាំងនោះមាន សំណើច,សំណើម,បំណែក,បំណាត់,បំណិទ,បំណែ,បំណាំ,ប្រណាំង, ស្រណោះ,សំណុស,សំណូម ជាដើម៕