សិល្បះ
អន្តរជាតិ
Taylor Swift បំបែក​កំណត់ត្រា Michael Jackson ដោយ​ឈ្នះ​ពាន AMA សរុប​២៩
25, Nov 2019 , 10:39 pm        
រូបភាព
ដោយ: រួបរួម
​តារាចម្រៀង Taylor Swift បាន​ក្លាយជា​ម្ចាស់​កំណត់ត្រា​នៃ​ពានរង្វាន់ American Music Awards  (AMA) ដោយ​ឈ្នះ​រហូតដល់​ទៅ​៦​ពាន​នៅ​ឆ្នាំ​២០១៩​នេះ​។ សរុប​ទាំងអស់ តារាចម្រៀង​វ័យ​២៩​ឆ្នាំ​រូបនេះ ឈ្នះ​ពាន​រហូតដល់​២៩ ដោយ​បំបែក​កំណត់ត្រា​របស់​ស្តេច​ចម្រៀង Michael Jackson ដែល​ឈ្នះ​២៤​ពាន​។​

 
​ពិធី​ប្រកាស​ពានរង្វាន់ American Music Awards លើក​ទី​៤៧ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា នៅ​សាល Microsoft Theater រដ្ឋ Los Angeles សហរដ្ឋអាមេរិក​។ Taylor Swift ដែល​បាន​បាត់​មុខ​មួយរយៈ បានក្លាយ​តារាចម្រៀង​ដែល​ទទួលបាន​ពាន​ច្រើនជាងគេ ដោយមាន​រហូតដល់​ទៅ​៦​ពាន​។​
 
​ពាន​ទាំង​៦​ដែល Taylor Swift ទទួលបាន​រួមមាន ពាន Artist of the Year ដែល​ប្រជែង​ឈ្នះ Drake, Ariana Grande, Halsey និង Post Malone, ពាន Artist of the Decade, ពាន Favorite Music Video (​បទ You Need to Calm Down), ពាន Favorite Female Artist- Pop/Rock, ពាន Favorite Album-Pop/Rock (​អាល់​ប៊ុ​ម Lover) និង​ពាន Favorite Artist- Adult Contemporary​។​

 
 
​ពាន​ផ្សេងៗ​ទៀត បាន​ទៅ Billie Eillish, BTS, Shwan Mendes និង Camila Cabello (​បទ Senorita), Queen (​អាល់​ប៊ុ​ម Bohemian Rhapsody), Khalid, Halsey (​បទ Without me), Kane Brown, Carrie Underwood (២​ពាន​), Dan + Shay , Cardi B, Post Malone (​អាល់​ប៊ុ​ម Hollywood’s Bleeding), Lil Nas X និង Billy Ray Cyrus (​បទ Old Town Road), Bruno Mars, Beyonce, J Balvin, Lauren Daigle និង Marshmello ជាដើម​៕

Tag:
 Taylor Swift
  American Music Awards
© រក្សាសិទ្ធិដោយ thmeythmey.com