កីឡាជាតិ
ជាតិ
AFC ផ្តល់​អាហារូបករណ៍​អនុបណ្ឌិត​កីឡា​បី​ជំនាញ ដល់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​
27, Nov 2019 , 7:59 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC) ផ្តល់​អាហារូបករណ៍​អនុបណ្ឌិត​កីឡា​៣​ជំនាញ ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​។ ការសិក្សា​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការសិក្សា​កីឡា នៅ​ទីក្រុង Neuchtel ប្រទេស​ស្វី​ស ឆ្នាំ​សិក្សា​២០២០-២០២១​។ បើតាម​សេចក្តីប្រកាស​របស់ FFC នៅ​ថ្ងៃទី​២៦ វិច្ឆិកា មន្ត្រី​ឬ​បុគ្គលិក​នៃ​ក្លិប​នីមួយៗ​ដែល​ចង់​សិក្សា ត្រូវ​ស្នើសុំ​ការចុះឈ្មោះ​តាម​គេហទំព័រ www.cies.ch ជាមុនសិន​។ ការចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០​។

 
​ជំនាញ​ទាំងបី​ដែល AFC ផ្តល់​ឲ្យ​កម្ពុជា​រួមមាន ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង ផ្នែក​កិច្ចការ​ច្បាប់ និង​ផ្នែក​មនុស្សសាស្ត្រ​នៃ​កីឡា​។ សម្រាប់​ការសិក្សា​នៅ​ទីក្រុង Neuchtel ប្រទេស​ស្វី​ស​នេះដែរ AFC រ៉ាប់រង​តែ​លើ​ថ្លៃ​អាហារូបករណ៍​ប៉ុណ្ណោះ ខណៈ​ការចំណាយ​ផ្សេងៗ​ជា​បន្ទុក​របស់​បេក្ខជន​។ 
 
​អាហារូបករណ៍​នេះ គឺជា​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ជាមួយ​មជ្ឈមណ្ឌល​អន្តរ​ជាតិ​សម្រាប់​ការសិក្សា​កីឡា​(The AFC-FIFA Master Scholarship International Centre for Sports Studies) គាំទ្រ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​៕    
 

Tag:
 បាល់ទាត់​
  AFC
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com