ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ចង់​បំបាត់​ស្នាម​សម្លាក​មែន​ទេ​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
27, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​នរណាម្នាក់​ចង់​មាន​ស្នាម​សម្លាក​លើ​ស្បែក​ឡើយ ដូច្នេះ​ទើប​អ្នក​មួយចំនួន​សុខចិត្ត​ចំណាយ​ប្រាក់​មិន​ស្ដាយ​ដើម្បី​ទទួលបាន​ស្បែក​រលោង​ស្រស់ស្អាត​។ ទោះជា​យ៉ាងណា​មិនចាំបាច់​ចំណាយ​ប្រាក់​ក៏​អ្នក​អាច​បំបាត់​ស្នាម​សម្លាក ឬ​ធ្វើឱ្យ​វា​មើល​លែង​សូវ​ឃើញ​ផងដែរ​តាមរយៈ​ការអនុវត្ត​រូបមន្ត​ធម្មជាតិ​មួយចំនួន​។​


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​បំបាត់​ស្នាម​សម្លាក ឬ​ធ្វើឱ្យ​វា​មើល​លែង​សូវ​ឃើញ​ដូច​មុន ៖
 
១. ត្រសក់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ព្យាយាម​ប្រើ​បន្ទះ​ត្រសក់​ដុស​លើ​ស្នាម​សម្លាក​ជាប្រចាំ​រហូតដល់​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​ជាការ​ស្រេច​។​
 
២. ទឹកក្រូច​ឆ្មារ​ស្រស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​ផ្ទាល់​លើ​ស្នាម​សម្លាក​ជាប្រចាំ​។​
 
៣. ទឹក​ខ្ទឹមបារាំង​ស្រស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាបទឹក​ខ្ទឹមបារាំង​ស្រស់​លើ​ស្នាម​សម្លាក​ជាប្រចាំ​។ រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​ឡើយ​។​
 
៤. ទឹកឃ្មុំ​

​ប្រើប្រាស់​ទឹកឃ្មុំ​ចំនួន​សមល្មម​លាប​លើ​ស្នាម​សម្លាក​ឱ្យបាន​ញឹកញាប់​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​ប្រសើរ​។​
 
៥. ចេក​

​ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​នោះ ចេក​ក៏មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ស្នាម​សម្លាក​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​សាច់​ចេកទុំ​ឱ្យ​ម៉ដ្ឋ រួច​លាប​ម៉ាស្សា​ថ្នមៗ​លើ​ស្នាម​សម្លាក​សម្រាប់​រយៈពេល ១០ នាទី និង​ទុកចោល​ពេញ​មួយ​យប់​ជាការ​ស្រេច​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com