ពីនេះ ពីនោះ
រូបត្លុក
តុកាហ្វេ ជជែកគ្នាច្រើនរឿងដីធ្លី ស្របពេល បដា ដីធ្លី/ផ្ទះសម្រាប់លក់កើនជាងមុន!
× ភ្នំពេញ៖ បដា ដីធ្លី/ផ្ទះសម្រាប់លក់ កើនច្រើនជាងមុន? ធ្វើដំណើរទៅច្រើនកន្លែងនៃប្រទេសកម្ពុជា គេសង្កេតឃើញមានការដាក់លក់ដីធ្លី-ផ្ទះច្រើនកន្លែងជាងពីពេលមុន។ មិនមែនថា ដីធ្លីគ្មានហាងឆេងនោះទេ តែគ្រាន់ថា អ្នកទិញហាក់មានចំនួនតិចជាងអ្នកលក់។ កាលណា ការផ្គត់ផ្គង់ច្រើនជាងតម្រូវការ ពេលនោះ តម្លៃអាចដាំក្បាលចុះ។ អ្នកកាន់កាប់ដីធ្លីដោយមិនជំពាក់បំណុលធនាគារមិនបញ្ហាអ្វីទាំងអស់។ ប៉ុន្តែ សម្រាប់អ្នកខ្ចីលុយធនាគារយកមកទិញ ពួកគេអាចប្រឈមនឹងបញ្ហា។ សូមបញ្ជាក់ថា ដីធ្លី-ផ្ទះសម្បែងដែលស្ថិតនៅតំបន់មិនល្អប្រឈមនឹងបញ្ហាច្រើន តែបើផ្ទះសម្បែង-ដីធ្លី ដែលនៅក្នុងទីតាំងតំបន់ល្អ ហាងឆេងនៅតែល្អដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com