កម្ពុជា និង កូរ៉េខាងត្បូង លុប​ការយកពន្ធ​ត្រួតគ្នា ដើម្បី​សម្រួល​ការធ្វើ​ធុរកិច្ច​
ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង កូរ៉េខាងត្បូង លុប​ការយកពន្ធ​ត្រួតគ្នា ដើម្បី​សម្រួល​ការធ្វើ​ធុរកិច្ច​
28, Nov 2019 , 2:54 pm        
រូបភាព
ជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន និង អ្នកស្រី កាង ឃ្យុងវ៉ា ក្នុងទីក្រុងប៊ូសាន កូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ (រូបពីទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន)
ជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន និង អ្នកស្រី កាង ឃ្យុងវ៉ា ក្នុងទីក្រុងប៊ូសាន កូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ (រូបពីទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន)
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង អ្នកស្រី កាង ឃ្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល និង​បង្ការ​ការ​គេចពន្ធ  «​ដើម្បី​សម្រួល​ដល់​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​»​។ ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ទាំងពីរ គឺធ្វើឡើង​នៅ​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។


 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រ​សូង​ការបរទេស​កម្ពុជា​ស្តីពី​វត្តមាន​របស់លោក ប្រាក់ សុខុន ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង កិច្ចប្រជុំ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ទ្វេភាគី​នោះ លោក ប្រាក់ សុខុន និង អ្នកស្រី កាង ឃ្យុ​ង​វ៉ា ក៏​ប្រកាស​សិក្សា​រួមគ្នា​ផងដែរ ពី​លទ្ធភាព​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កួ​រ៉េ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន សរសេរ​ទៀតថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កួ​រ៉េ នឹង​ជួយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំ​ថែមទៀត ខណៈ បច្ចុប្បន្ន ទំហំ​ពាណិជ​កម្ម​នៃ​ប្រទេស​ទាំងពីរ កើន​ដល់​ជិត​១​ពាន់​ដុល្លារ​ហើយ​។ 
 
​ក្នុងជំនួប​ជាមួយ​អ្នកស្រី កាង ឃ្យុ​ង​វ៉ា លោក ប្រាក់ សុខុន អរគុណ​កូរ៉េខាងត្បូង ដែល​បន្ត​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដោយ​ថ្មីៗ​នេះ បានសម្រេច​ផ្តល់​កម្ចីសម្បទាន​ដល់​៧​រយ​លាន​ដុល្លារ មក​ឲ្យ​កម្ពុជា គិតពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២៣៕ 

Tag:
 ប្រាក់​
  សុខុន​
  កម្ពុជា​
  កូរ៉េខាងត្បូង​
  ពា​ណ្ជិ​កម្ម​
  លុប​ការយកពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com