អន្តរជាតិ
អង្គការ​ណា​តូ​ក្នុង​វ័យ​៧០​ឆ្នាំ មាន​ទាំង​ភាព​តានតឹង​ផ្ទៃក្នុង​និង​ការគំរាមកំហែង​
30, Nov 2019 , 9:19 am        
រូបភាព
ទីស្នាក់ការកណ្តាល​អង្គការ​ណាតូ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ក្នុង​ប្រទេស​ប៊ែលហ្សិក កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទីស្នាក់ការកណ្តាល​អង្គការ​ណាតូ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ក្នុង​ប្រទេស​ប៊ែលហ្សិក កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយ: VOA
​ពួក​មេដឹកនាំ​នៃ​អង្គការ​ណា​តូ​ប្រុងប្រៀប​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ក្រុង​ឡុង​ដ៍ សម្រាប់​ការប្រជុំ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៧០​នៃ​ការបង្កើត​សម្ព័ន្ធភាព​នេះ ក៏ប៉ុន្តែ​ភាព​តានតឹង​ខ្លាំង​ឡើងៗ​រវាង​ប្រទេស​ជា​សមាជិក​អាច​លុប​លើ​ការ​ប្រារព្ធ​នេះ​។​

 
​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី​និង​ការគំរាមកំហែង​របស់​រុស្ស៊ី​ដែលមាន​តទៅទៀត​ជា​បញ្ហាសំខាន់ៗ​នៅក្នុង​ការប្រជុំ​សន្និសីទ​កំពូល​នេះ​។​
 
​សហរដ្ឋអាមេរិក​និង​តួ​ក​គី ដែលជា​សមាជិក​នៃ​អង្គការ​ណា​តូ​ស្ទើរតែ​ប្រឈម​គ្នា​នៅក្នុង​ផ្នែក​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​កាលពី​ខែ​មុន​ដែល​អាច​នាំឱ្យ​មានការ​រ​ង្គោះ​រង្គើ​ក្នុង​សម្ព័ន្ធភាព​នេះ​។​
 
​លោក Jonathan Eyal ជា​បុគ្គលិក​នៃ​វិទ្យាស្ថាន Royal United Services នៅក្នុង​ក្រុង​ឡុង​ដ៍​។ នៅក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ VOA ក្នុង​សប្តាហ៍​នេះ លោក​បាន​និយាយថា​៖
 
«​គោលជំហ​របស់​ប្រទេស​តួ​ក​គី នៅក្នុង​សម្ព័ន្ធភាព​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង ជា​គោលជំហ​ពិបាក​មួយ​។ សេចក្តីសម្រេច​របស់​តួ​ក​គី ក្នុងការ​ទាក់ទិន​ជាមួយ​កិច្ចប្រតិបត្តិការ​យោធា​ក្នុងភូមិ​ភាគ​ម​ជ្ឈឹ​ម​បូព៌ា​ដែល​ប្រឆាំងនឹង​សម្ព័ន្ធមិត្ត​ភាគច្រើន​របស់ខ្លួន​ដោយមាន​រួមបញ្ចូល​ទាំង​សហរដ្ឋអាមេរិក​ផង​នោះ​និងសេចក្តីសម្រេច​របស់​តួ​ក​គី ក្នុង​ការទិញ​គ្រឿង​ឧបករណ៍​យោធា​រុស្ស៊ី​...​បានធ្វើឱ្យ​ប្រទេស​ជាច្រើន​ក្នុង​ទ្វីបអឺរ៉ុប​ខឹងសម្បារ​»​។​
 
​ពួក​សមាជិក​នៃ​អង្គការ​ណា​តូ​និយាយថា​ជាការ​ល្អប្រសើរ​ដែលមាន​ប្រទេស​តួ​ក​គី នៅ​ខាងក្នុង​សម្ព័ន្ធភាព​នេះ​ជាជាង​នៅ​ខាងក្រៅ​។​
 
​លោក Eyal បាន​ថ្លែងថា​«​អង្គការ​ណា​តូ​គឺ​អំពី​សន្តិសុខ​អឺរ៉ុប សម្ព័ន្ធភាព​នេះ​គឺ​មិនមែន​អំពី​ការសម្របសម្រួល​គោលនយោបាយ​នៅក្នុង​ភូមិភាគ​ម​ជ្ឈឹ​ម​បូព៌ា​ទេ​»​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com