ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ​កម្ពុជា ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ជប៉ុន​៨​នាក់ ដែលមាន​ស្នាដៃ​ការងារ​
02, Dec 2019 , 10:39 pm        
រូបភាព
លោក លឹម គានហោ ធ្វើជាអធិបតីបំពាក់គ្រឿងឥស្សរិយយសដល់មន្រ្តីជប៉ុន (រូបពីក្រសួងធនធានទឹក)
លោក លឹម គានហោ ធ្វើជាអធិបតីបំពាក់គ្រឿងឥស្សរិយយសដល់មន្រ្តីជប៉ុន (រូបពីក្រសួងធនធានទឹក)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​ជប៉ុន​៨​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា ទទួលបាន​គ្រឿង​ឥស្សរិយយស ពី​ព្រះករុណា​ព្រះបាទ​សម្តេច​ប្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា តាមរយៈ​សំណើ​របស់​សម្តេចនាយក​ដ្ឋ​មន្ត្រី ។ មន្ត្រី​ជប៉ុន​ទាំង​៨​រូបនេះ មាន​ស្នាដៃ​ល្អ​ក្នុងការ​បំពេញបេសកកម្ម​ការងារ និង​កិច្ចសហការ​ផ្តល់​ឥណទាន​សម្បទាន រួមទាំង​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម​។​


 
​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយ​យ​ដល់​មន្ត្រី​ជប៉ុន​ទាំងនោះ នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ មន្ត្រី​ជប៉ុន​ទាំង​៨​នាក់​នោះ រួមមាន លោក Sugano Yuichi  ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តជាតិ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (Jica) និង លោក Tanaka Kotaro អនុប្រធាន Jica  ទទួលបាន​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់​មហាសេនា ហើយ​លោក Kengo Matsuda លេខា​ទី​២​នៃ​ស្ថានទូត​ជប៉ុន មន្ត្រី Jica  និង ប្រធាន​ទីប្រឹក្សាបច្ចេកទេស​ជា​បេសកជន​ជប៉ុន ទទួលបាន​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់​ធិ​ប​ឌិ​ន្ទ​។ 
 
​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា លោក លឹម គានហោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​លោក Sugano Yuichi និង សហការី ខិតខំ​បំពេញ​នាពេល​កន្លងមក ដោយបាន​រួមចំណែក​លើ​ក​កម្ពស់​កិច្ចសហប្រតិបត្តិការ​បា​ន​ល្អប្រសើរ​រវាង​ក្រសួង​ធនធានទឹក និង អង្គការ Jica តាមរយៈ​ការគាំទ្រ​លើ​ការគ្រប់គ្រង​និង​អភិវឌ្ឍ​វិស័យ​ធនធានទឹក​នៅ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ 
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​អំណរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។ លោក Sugano Yuichi ប្រធាន​អង្គការ Jica ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ជាពិសេស​ជាមួយ​ក្រសួង​ធនធានទឹក​៕ 

Tag:
 មន្ត្រី​ជប៉ុន​
  គ្រឿង​ឥស្សរិយយស​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com