កីឡាជាតិ
ជាតិ
២ថ្ងៃដំបូង កម្ពុជាបានមេដាយ១៧ (មាស១ ប្រាក់៣ និងសំរិទ្ធ១៣) ពីស៊ីហ្គេម ជ័យលាភីមេដាយមាស យ៉ុង ម៉េងលី ជាមួយលោក វ៉ាត់ ចំរើន និងអត្តពលិកផ្សេងទៀត។ រូបថត Camsoc
× នារយៈពេល២ថ្ងៃដំបូង ក្រុមកីឡាកម្ពុជាដណ្តើមបានមេដាយសរុប១៧ ក្នុងនោះមាន មាស១ ប្រាក់៣ និងសំរឹទ្ធ១៣ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០នៅប្រទេសហ្វីលីពីន។ លើកឡើងតែមេដាយប្រាក់១ពីកីឡាសីប៉ាក់តាក្រ (សីដក់) មេដាយផ្សេងទៀតសុទ្ធតែទទួលបានពីប្រទេសកីឡាប្រពៃណីហ្វីលីពីន Arnis។
កីឡាករ យ៉ុង ម៉េងលី ជាម្ចាស់មេដាយមាសដំបូងរបស់កម្ពុជា មួយថ្ងៃបន្ទាប់ពីអត្តពលិកល្បុក្កតោរូបនេះ ដណ្តើមបានមេដាយប្រាក់។ គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២ ខែធ្នូ ម្ចាស់ផ្ទះហ្វីលីពីន ឈ្នះមេដាយសរុបដល់ទៅ ៧១ (មាស៣៨ ប្រាក់២០ និងសំរឹទ្ធ១៣) តាមដោយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ។
សិង្ហបុរីទើបទទួលបានមេដាយមាស៣ ខណៈកម្ពុជា និងព្រុយណេ មានមេដាយមាស១រៀងៗខ្លួន។ មីយ៉ាន់ម៉ា ទើបរកបានប្រាក់៥ និងសំរឹទ្ធ១៤ ឡាវរក្សាមេដាយសំរឹទ្ធ២ ខណៈទីម័រខាងកើត មិនទាន់មានឈ្មោះក្នុងបញ្ជីមេដាយឡើយ។
មេដាយដែលកម្ពុជាទទួលបានរួមមាន៖
កីឡា Arnis៖ មាស ១ ប្រាក់២ និងសំរឹទ្ធ១៣
-កីឡាករ យ៉ុង ម៉េងលី មាស១ ប្រាក់១
-កីឡាការិនី ស៊ីវ័ន្ត សូនីតា ប្រាក់១ សំរឹទ្ធ១
-កីឡាការិនី បូ ចន្ធី សំរឹទ្ធ២
-កីឡាការិនី យស់ សញ្ចនា សំរឹទ្ធ២
-កីឡាការិនី ខៀវ ចិន្តារ័ត្ន សំរឹទ្ធ២
-កីឡាករ ឌឹប ង៉ែត សំរឹទ្ធ២
-កីឡាករ មឿន ប៊ុនលី សំរឹទ្ធ២
-កីឡាករ សុខ ឈុន សំរឹទ្ធ២
កីឡាសីប៉ាក់តាក្រ (សីដក់)៖
-ក្រុមបុរស (នុត វិសាល, ហេង រ៉ាវុធ, ហួត សុវុត្ថា) ប្រាក់១
© រក្សាសិទ្ធិដោយ thmeythmey.com